ប្រពៃណីមនុស្ស !

L

ប្រពៃណីមនុស្ស !
កើតហើយធំដឹងក្តី ខំសិក្សាក្រេបយកចំណេះវិជ្ជា រួចហើយស្វែងរកការងារនិងប្តីប្រពន្ធ បង្កើតកូនចៅជាចំណងរួច ខំដោះស្រាយជាមួយចំណងដែលខ្លួនបានចង ហើយជាប់ជំពាក់ចិត្តដោះខ្លួនមិនរួច ត្រូវឋិតក្រោមអំណាចការកើតស្លាប់ ស្លាប់កើតជារៀងៗ បង្កើតបានជាវដ្តះ(Cycle)មួយដែលមិនដឹងចាប់ផ្តើមពីត្រឹមណា ទៅចប់នៅត្រឹមណា នេះហើយជីវិត ! ។ ផ្លូវព្រះនិព្វានបានបើកហើយ ! នរៈជនឯណា នឿយណាយនឹងការកើតស្លាប់ ត្រូវរូតរះដើរតាម ការពន្យល់របស់ព្រះសម្មាសម្ពុទ្ធចុះ ផ្លូវនេះជាផ្លូវមិនចាលចាញ់លោកនេះឡើយ ចូរអប់រំចំរើនដោយយោនិសោមនសិការៈ ការកំណត់ដឹងនូវទុក្ខចុះ ! ។ លោកខាងក្រៅទោះនៅទីណាក៏មិនមានសន្តិភាពពិតប្រាកដឡើយ មានតែលោកខាងក្នុងតែប៉ុណ្ណោះ ទើបអាចស្វែងរកសន្តិភាពឃើញពិតប្រាកដបាន ! ។

Comments