តើព្រះពុទ្ធមានតែព្រះសមណគោត្តមតែមួយអង្គ ឬមានព្រះពុទ្ធដ៏ទៃផ្សេងទៀត ដែលមានសច្ចៈភាពនៃច្បាប់ធម្មជាតិរបស់ព្រះអង្គ តែមិនដូចគ្នាទាំងស្រុងនោះទេឬ លោកពូ ? ។
សាធុ ៗ តាមគម្ពីរថេរវាទគឺមានតែព្រះពុទ្ធសមណៈគោតមតែមួយព្រះអង្គគត់នៅក្នុងសាសនានេះ មិនអាចមានព្រះត្រាស់ពីអង្គព្រមពេលគ្នាដាច់ខាត(ខាងផ្លូវលោកក៏អញ្ចឹងដែរ អ្នកណារកឃើញអីមុនគេឲ្យតម្លៃ(ពានរង្វាន់ណូបែល)អ្នកនោះហើយ គេមិនឲ្យអ្នកទីពីរទេ ) តែក្នុងកប្បយើងនេះមានព្រះត្រាស់៥អង្គ ព្រះគោតមគឺទី៤ ហើយតទៅអនាគតលានៗៗឆ្នាំ ព្រះត្រាស់ដឹងរាប់មិនអស់ទេ មានចំនួនអំបាលគ្រាប់ខ្សាច់ ឯជីវិតមនុស្សក៏កើតឡើងមិនមានទីបញ្ចប់ដែរ ។ ខាងចិនបដិសេធថា គេក៏មានព្រះរបស់គេដែរ(ព្រះយូឡាយដែលចេះក្បាច់គុណ ក្បាច់បាតដៃយូឡាយ) ខ្ជិលចង់ឈ្នះចាញ់អីណាស់ ការអប់រំអ្នកណាល្អ យកមកប្រើមានក្តីសុខ ធ្វើតាមទៅណាក្មួយ ! ។ មួយទៀត ព្រះពុទ្ធទាំងអស់ត្រាស់ដឹងធម៌(គឺរកឃើញធម៌)តែមួយដូចៗគ្នា គឺអរិយសច្ចៈ៤ រកឃើញខុសពីនេះមិនអាចរួចចាកទុក្ខបានទេ ។

