ជំនឿនាំមកនូវការបោះជំហាន

L

ជំនឿនាំមកនូវការបោះជំហានដោយមិនចាំបាច់ត្រូវការផ្លូវដើរ ព្រោះហេតុនេះទើបព្រះពុទ្ធពញ្ញាក់ស្មារតីយើងឲ្យមានសម្មាទិដ្ឋិ សម្មាសង្កប្បៈ ជាបុព្វភាគក្នុងការប្រតិបត្តិជីវិត ។ កន្លែងដែលមានតំលៃបំផុតនៅក្នុងលោកគឺ វាមាននៅក្នុងគំនិត១ វាមាននៅក្នុងការបួងសួង១ ដែលមនុស្សត្រូវមានការយល់ដឹងឲ្យបានច្បាស់លាស់ ។ ការបួងសួង ប្រើគំនិតមិនត្រឹមត្រូវទៅជាការបំបាក់ស្មារតីខ្លួនឯងផងក៏មាន ការបួងសួងសុំសេចក្តីសុខ ឬសុំឲ្យបានសម្រេចតាមក្តីប៉ងប្រាថ្នា វាមិនមែនចេះតែសុខ ឬ ចេះតែបានសម្រេចនោះទេ ករណីនេះទុកចាំយើងលោតតាមផ្លូវបញ្ញាអស់ក្បាច់ហើយចាំប្រើវា ។ ជីវិតគឺដូចជាអ្នកប្រដាល់អញ្ចឹង រាល់ការប្រកួតដែលមិនបានត្រៀមទុកជាមុនអ្នកនឹងដួលចុះ តែសម្លេងបរាជ័យនឹងប្រកាសឡើងបើសិនជាអ្នកមិនព្រមក្រោក ប៉ុន្តែបើអ្នកនៅតែក្រោកឡើងនោះសម្លេងអបអរនឹងផ្ទុះឡើងសារជាថ្មី ! ។ អ្នកប្រដាល់មុននឹងចាប់ផ្តើមប្រកួតតំបូងត្រូវរាំរំលឹកក្បាច់គុណ មានន័យថា បើចង់ឈ្នះត្រូវពឹងលើកម្លាំងខ្លួនឯង បន្ទាប់មកទើបបួងសួងថ្វាយបង្គំគ្រូរំលឹកដល់គុណគ្រូនិងពពួកទេវតាដែលថែរក្សា ពេលចូលប្រកួតត្រូវពឹងកម្លាំងនិងបញ្ញាភាពឈ្លាសវៃខ្លួនឯង៤៥% ពឹងកម្លាំងចិត្តតស៊ូ៤៥% និងពឹងទេវតាគ្រូបាធ្យាយ ១០%ទៀត ហើយបើនៅតែចាញ់ក៏ចាត់ទុកត្រឹមតែជាការសិក្សាយកបទពិសោធតែប៉ុណ្ណោះ !។

Comments