អាវមានក្តីសុខ

L

មានស្តេចមួយអង្គរសាប់រសល់មិនសុខព្រះទ័យព្រោះតែមិនពេញចិត្តនឹងសម្លៀកបំពាក់ ក្រឡាបន្ទំព្រះទែនសយនា ទើបបញ្ជាឲ្យមហាមាត្យស្វែងរកអ្នកមានក្តីសុខក្នុងជីវិតបំផុតមកសួរនាំយកបទពិសោធ។មហាមាត្យបាននាំតាចាស់ម្នាក់ដែលគេឯងនាំគ្នាល្បីថាគាត់ជាមនុស្សដែលមានក្តីសុខបំផុតក្នុងលោក ឲ្យមកគាល់ព្រះរាជា។ពេលព្រះរាជាបានទតឃើញតាចាស់ដែលមានតែខោខ្លីគ្មានអាវពាក់ដូច្នេះក៏នឹកអន់ព្រះទ័យព្រោះមិនអាចសាកសួរយកបទពិសោធបាន ព្រះរាជាត្រាស់សួរ តើតាឯងមានក្តីសុខដូចម្តេចបើសូម្បីតែអាវរកពាក់និងគេគ្មានផងនោះ?។តាតបដោយក្តីរីករាយ កូណាថ្លៃវិសេស សេចក្តីសុខពិតគឺឋិតនៅត្រង់ការអត់អាវពាក់នេះឯងណាព្រះអង្គ ! ហាៗៗៗ ! ។ ស្តេចទ្រង់ព្រះតំរិះមួយស្របក់ទើបឈ្វេងយល់ច្បាស់ថា អោហ៍ហ្ន ! កង្វល់ទាំងពួងកើតពីទ្រព្យ កើតពីកិត្តិយសនិងអំណាច បើអញបែងចែកការងារឲ្យមន្ត្រីហើយបំពេញសេចក្តីល្អ អញមិនអផ្សុកទេ ! ។ ស្តេចបានប្រទានប្រាក់ជាច្រើនដល់តា តែតាស្រែកថា ៖ សូមព្រះអង្គកុំប្រទានរបស់ខ្វល់មកទូលបង្គំអី សូមប្រទានរបស់រីករាយផ្លូវកាយផ្លូវចិត្តវិញទៅ ! ជាអ្វីទៅ ?(ស្តេចសួរ) គឺបាយនិង ម្ហូបនោះអីព្រះអង្គ ! ស្តេចបានយល់ព្រម ។
មនុស្សគឺជាសត្វដែលចាំតែធ្វើអាជីវកម្មលើមនុស្សផងគ្នាឲ្យតែមានឪកាស ហេតុនេះបើយើងត្រូវគេធ្វើអាជីវកម្មលើបានម្តង ចូររីករាយចុះ ! ព្រោះវាជាបទពិសោធផ្ទាល់របស់យើង បើគេធ្វើលើយើងបានពីរដង យើងល្មមទៅជួបពេទ្យចិត្តសាស្ត្រហើយ មិនត្រូវនៅដេកឈឺចាប់ ឲ្យមានជំងឺកាន់តែធ្ងន់ទេ ! ។

Comments