កុំមើលងាយម្អមខ្មែរ ពូកែលេខមួយ ឈ្មោះបច្ចេកទេសគឺRice Paddy Herb (ម្អម) !
ម្អមជារុក្ខជាតិតូចៗ មានកម្ពស់ពី ១៥-៣០ សង់ទីម៉ែត្រ ដើមប្រហោងមានរោមច្រើន ភាគច្រើនដុះតាមវាលស្រែ ឬដាំជាបន្លែ មានរសជាតិប្រហើរ ឈួល ចត់តិចៗ។ គេអាចញ៉ាំរុក្ខជាតិនេះ ជាបន្លែបាន ហើយគេក៏អាចប្រើវាដាំទឹកផឹកធ្វើជាថ្នាំព្យាបាល គ្រុន ក្អកមាន់ ក្រួសក្នុងតម្រងនោម នោមឈាម ពស់ចឹក កើតបូស រលាកស្បែកមានខ្ទុះ និងរមាស់។
គេនៅមិនទាន់ដឹងពីសកម្មភាពរបស់រុក្ខជាតិនេះនៅឡើយទេ ប៉ុន្តែគេដឹងថាវាមានជាតិប្រេង Tanin និងសារធាតុក្លិន Flavonoid។
- ហាមប្រើចំពោះស្រ្តីមានគភ៌។
– កំពុងប្រើប្រាស់ថ្នាំផ្សេងៗ រួមទាំងថ្នាំ អាចទិញបានដោយគ្មានវេជ្ជបញ្ជា។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីជាមួយនឹងម្អម ថ្នាំពេទ្យ ឬឱសថរុក្ខជាតិផ្សេងៗទៀត ។
– មានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗទៀត ។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីប្រភេទផ្សេងទៀត ដូចជា ជាមួយ អាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬ សត្វ។
ជាទូទៅកម្រិតប្រើ ពី ១៥-៣០ ក្រាម/ថ្ងៃ។ ចំពោះព្យាបាលជំងឺក្រួសក្នុងតម្រងនោម ត្រូវប្រើពី ២០-៣០ ក្រាម ប្រើជាទម្រង់រុក្ខជាតិស្រស់ បុកដាក់ទឹកផឹក។
ម្អម អាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើប្រាស់បច្ចុប្បន្ន ឬស្ថានភាពជំងឺណាមួយ។


