ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើយើងឆ្លុះបញ្ចាំងមួយភ្លែត យើងអាចឃើញថា គំនិតនេះបានផ្តល់ឱ្យយើងនូវឱកាសថ្មីៗ មិនឲ្យយើងសន្លប់ជាមួយអតីតកាល មិនឲ្យយើងព្រួយបារម្ភពីអនាគត ស្មារតីគឺផ្តោតលើបច្ចុប្បន្នជានិច្ច ។ អ្វីៗក្នុងលោកដែលកើតមក ត្រូវតែស្លាប់ទៅវិញ ហើយដំណើរការនៃការកើតឡើងភ្លាមៗ និងបាត់ទៅវិញមានជាប់មិនដាច់រយៈ វាបន្តផ្តល់ឱកាសថ្មីៗឲ្យដល់យើង ។ ស្ថានភាពពេលព្រឹកមិនមែនជាស្ថានភាពពេលល្ងាចទេ រឿងរ៉ាវពេលព្រឹករលត់បាត់អស់ហើយ កើតរលត់ៗជានិច្ច ស្ថានភាពនេះផ្តល់ឱ្យយើងនូវឱកាសក្នុងការបង្កើតគំនិតថ្មីមួយទៀត។ ការគិតអំពីការផ្លាស់ប្តូរក្នុងផ្លូវវិជ្ជមានបែបនេះអាចជំរុញចិត្តយើងឲ្យរឹងមាំឆ្ពោះទៅមុខទៀតបាន ។ "ប្រសិនបើយើងទទួលយកការកើតទៀត នោះយើងក៏ត្រូវតែទទួលយកការស្លាប់ទៅវិញជាធម្មតា នេះជាដំណើរការធម្មជាតិ ។ បញ្ញាធ្វើការជាមួយនឹងភាពមិនស្ថិតស្ថេរ ការនៅមានដង្ហើមចេញចូល នេះហើយគឺជាជីវិតទាំងមូល យើងរស់នៅពេលព្រឹក ហើយស្លាប់នៅពេលល្ងាចក៏ថាបាន ទើបត្រូវចេះប្រើពេលវេលាឲ្យមានតម្លៃ ប្រើជីវិតឲ្យមានប្រយោជន៍ ។ វិធីគិតនេះយើងអាចយល់បន្តិចម្តងៗជាមួយនឹងការពិតនៃសេចក្តីស្លាប់ រហូតហ៊ានទទួលយកវាមកជាផ្នែកមួយនៃជីវិតដោយក្តីរីករាយ នឹងគ្មានការភ័យខ្លាច ! ។

