សន្តិភាព​ផ្លូវចិត្ត

L
មាន​សន្តិភាព​ផ្លូវចិត្ត
​បុគ្គល​ប្រកបដោយ​គុណធម៌​ជា​បុគ្គល​ដែលមាន​សេចក្តីសុខ​ផ្លូវចិត្ត មាន​ភាពនឹងនរ​ក្នុង​គំនិត មាន​ភាពនឹងនរ​ក្នុង​ទង្វើ និង​មាន​ជំនាញ​ក្នុង​ការធ្វើ​ចិត្ត​ឲ្យ​ស្ងប់។ ស្ទើរ​គ្រប់​ទស្សនវិទូ​ទាំងអស់​ឲ្យ​តម្លៃ​លើសន្តិភាពផ្លូវចិត្ត។ គុណធម៌​ធ្វើ​ឲ្យ​មាន​សន្តិភាព​ផ្លូវចិត្ត ដោយសារ​គុណធម៌​ធានា​នូវ​ស្ថេរភាព​ក្នុង​ខ្លួន​ដោយ​មិន​ពឹងផ្អែក​ខ្លាំង​លើ​កត្តា​ខាងក្រៅ ។ ទស្សនវិទូ ហេ​រ៉ា​លី​ទូ​ស​ជឿថា សេចក្តី​ស្ងប់ គឺជា​គុណធម៌​ដ៏​ល្អ​បំផុត។ ចំណែក​ទស្សនវិទូ ស៊ី​ហ្សឺ​រ៉ូ យល់ថា ជីវិត​ដ៏​រីករាយ​ចាំបាច់​ត្រូវការ​សន្តិភាព​ផ្លូវចិត្ត។ ព្រះសម្មាសម្ពុទ្ធ ជា​កំពូល​ទស្សនវិទូ និង​ជា​សាស្ត្រាចារ្យ​នៃ​មនុស្ស និង​ទេវតា​ក្នុង​លោកសម្តែង​ថា គ្មាន​សេចក្តីសុខណា​ស្មើនឹង​សេចក្តី​ស្ងប់ ។
​សរុបមក បុគ្គល​ប្រកបដោយ​គុណធម៌ គឺជា​បុគ្គល​ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ​អំពី​ជីវិត មាននូវគុណធម៌​ក្នុង​ខ្លួន ត្រេកអរ​នឹង​គុណធម៌ ប្រព្រឹត្ត​នូវ​ទង្វើ​ប្រកបដោយ​គុណធម៌​ឲ្យ​បានជា​ប្រចាំ និង​ជា​បុគ្គល​ដែល​អាច​ប្រើប្រាស់​នូវ​គតិបណ្ឌិត ដើម្បី​ឆ្លើយតប​នឹង​អារម្មណ៍​និង​ទង្វើ​ឲ្យ​បាន​ត្រឹមត្រូវតាម​កាលៈទេសៈ និង​តាម​វិធី​ដ៏​ល្អ​ប្រកបដោយ​គុណធម៌​។

Comments