រៀនព្រលែងចោល

L

ត្រូវរៀនព្រលែងចោល ដោយគិតថា មនុស្សទាំងអស់មុនក្រោយសុទ្ធតែស្លាប់ទៅវិញទេ ! គ្មានអ្នកណាយកអីបានពីលោកនេះទៅទេ ខ្វល់ខ្លាំងណាស់ក៏យកអីមិនបានដែរ ហេតុនេះអញមិនត្រូវគិតអីច្រើនពេកទេ ង៉េមង៉ាមក៏ត្រឹមតែដឹង កុំព្រួយកុំខ្វល់ថែម កុំតូចចិត្ត ហើយកុំជាប់ប្រកាន់ជាមួយវា ព្រះលោកហៅថាឧបាទានជាមេទុក្ខ ឈឺព្រោះតែការជាប់ប្រកាន់ថា ខ្លួនគឺតែអញ្ចឹង ! ខ្លួននៅតែឈឺមិនចេះជា​ ឈឺដឹងត្រឹមតែឈឺ សំខាន់កុំព្រួយកុំខ្វល់ថែម ។ ដឹងរោគសញ្ញាហើយត្រូវចេះស្វែងរកវិធីដោះស្រាយ ឈឺមកពីចិត្ត ជាក៏មកពីចិត្ត ឈឺមកពីគំនិតអវិជ្ជមាន ជាមកពីគំនិតវិជ្ជមាន ខំបញ្ចូលទិន្នន័យវិជ្ជមានដើម្បីដោះស្រាយជាមួយគំនិតអវិជ្ជមានឲ្យបានល្អ ព្រះធម៌គឺជាគំនិតវិជ្ជមាននោះហើយ ។ ខំជួយខ្លួនឯង យល់តើថាខួរក្បាលបានផលិតជាតិគីមីខុស ទើបមានអារម្មណ៍មិនល្អ តែយើងក៏មានមធ្យោបាយដោះស្រាយជាមួយវាដែរមើល លោកស្ទេវីនហបខីងទៅមើល តើគាត់លំបាកវេទនាយ៉ាងណាទៅ ?

Comments