សតិ

L
តើគេត្រូវប្រើសតិនិងបញ្ញាដូចម្តេច ?
សតិគឺចាំរវាំងចិត្ត ពេលភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ប៉ះត្រូវ រូប សម្លេង ក្លិន រស ត្រូវរលឹកដឹងទាន់ ការពាររារាំងមិនឲ្យការគិតធ្លាក់ចូលគន្លង ការស្រឡាញ់ ស្អប់ បើវាធ្លាក់ចូលទាញមិនចេញ ត្រូវប្រើបញ្ញាដើម្បីកាត់កងអូសទាញវាចេញពីគន្លងការគិតខុសទាងនោះ ដើម្បីឲ្យចិត្តបានស្ងប់មិនរញ្ជួយញាប់ញ័រ សេចក្តីសុខជាខណៈៗនេះ ហៅថាតទង្គបហាន(លះការគិតខុសជាខណៈៗ) ។ ការគិតខុស នាំឲ្យចំរើនអាសវៈផង ធ្វើទុក្ខបុកម្នេញខ្លួនឯងផង និងអាចទៅបង្ករឿងរ៉ាវជាមួយអ្នកដទៃផង ។ សេចក្តីនេះខាងវិទ្យាសាស្ត្រពន្យល់ គេណែនាំឲ្យយើងចេះបំលែងការគិតពីគំនិតអវិជ្ជមាន មកជាគំនិតវិជ្ជមាន ចាំណា ! សុខទុក្ខវាកើតពីការគិតរបស់ខ្លួនឯងទាំងអស់ ការដឹងប្រមាណក្នុងការគិត គឺជាគុណធម៌ដ៏ថ្លៃថ្លា អាចជួយស្រង់ខ្លួនឯងពីសមុទ្ទទុក្ខ គឺវាលវដ្តសង្សារ ឲ្យអណ្តែតត្រសែតឡើង ដាក់ដល់ត្រើយគឺព្រះនិព្វានបាន ! ។ ៩ទាល់ ១០ទាល់ កុំទៅទាល់ត្រឹមតែការគិត ! ជីវិតវាចប់ត្រឹមតែស្លាប់ទេ ! ធ្វើយ៉ាងណា គិតឲ្យសុខ គិតឲ្យរីករាយ គិតឲ្យឈប់គិត ! គិតដើម្បីលះបង់កង្វល់គ្រប់យ៉ាង «មានការអស់កង្វល់ជាទីពឹង តថាគតហៅថាការអស់កង្វល់នោះហើយជានិព្វាន ! »។

Comments