ខេត្តព្រះសីហនុ ៖ នៅថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណដល់ លោក សំ សុលន់ តំណាងអោយ ឯកឧត្តម ឧត្តមសេនីយឯក ម៉ែន សុខ និងលោកជំទាវ ជំនួយការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកនូវអំណោយមួយចំនួន មកជូនស្នងការនគបាលខេត្តព្រះសីហនុ មានដូចជា៖
១.ម៉ាស ១០កេស
២.អាកុល ១០កាន
៣.អង្ករ ១តោន
៤.មីកំប៉ុង ៥កេស
៥.ត្រីខ ៥កេស
៦.ទឹកសុទ្ធ ៥០កេស
៧.បាកាស ១០កេស
៨.ទឹកក្រូច ១០កេស ៕


