មួយករណីទៀតសមត្ថកិច្ចបង្ក្រាបបានជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅក្រុងព្រះសីហនុ.!
ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ក្នុងនោះមានជនសង្ស័យចំនួន០៣នាក់ ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង២០និង២០នាទី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុច ក្រុម ០៥ ភូមិ០២ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជនសង្ស័យមានឈ្មោះ ៖
១-ឈ្មោះ ឈូ ដូរ៉ា ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាដក
២-ឈ្មោះ អ៊ួន សោភណ្ឌ័ ហៅជ្រូក អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ
មុខរបរ មិនពិតប្រាដក
៣-ឈ្មោះ ទន់ បុផា ភេទ ស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ។
វត្ថុតាងដកហូតបានរួមមាន ៖
-ម្សៅក្រាមពណ៍សថ្លា សង្ស័យសារធាតុញៀនចំនួន ០៧កញ្ចប់
-ទូរសព្ទ័ ចំនួន ០៣គ្រឿង
-ម៉ូតូ ចំនួន ០២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ កម្លាំងជំនាញ បានកំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ដេីម្បីធ្វេីការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ៕



