អាវុធមួយដែលកប់ទុកនៅក្នុងដើមទ្រូងម្តាយ ធ្វើឲ្យម្តាយរឹងមាំគ្រប់ពេលវេលាបាន នោះគឺកូនៗជាទីស្រឡាញ់របស់ម្តាយនេះហើយ ! ។ បើទុកជាបងគកបោះបង់ម្តាយទៅរកស្រីថ្មីក៏ដោយ ក៏ចិត្តម្តាយនៅជាមួយកូនមិនទៅណាចោលកូនជាដាច់ខាត ! ម្តាយចិញ្ចឹមកូនៗម្តងជាងដប់ ប៉ុន្តែមិនដែលស្អប់មួយស្រឡាញ់មួយនោះទេ ! (នាងពភ្លាក់និយាយខ្សឹបៗប្រាប់កូន) ។ ស្រាប់តែអាកូនលឿងសួរនាងថាៈ ម៉ែបង្កើតកូនៗបានប៉ុន្មានសំបុកហើយ ? តើម៉ែជាប់ចិត្តអាណិតស្រឡាញ់កូនសំបុកណាជាងគេ ? ។ ម៉ែបើកភ្នែកមូលធំៗ ខំរកនឹក តែមិនចេញស្តី ព្រោះនាងភ្លេចអស់ហើយ ! អាលឿងនិយាយតៈ ម៉ែខំបង្កើតកូនឲ្យតែគេសម្លាប់ តែម៉ែមិនចេះនឿយណាយក្នុងការបង្កើតទាល់តែសោះ ! សូមតែមួយសំបុកនេះរួចហើយឈប់ទៅណាម៉ែ ! នាងពភ្លាក់ងក់ក្បាលយល់ព្រម ។ ចប់ !
=> សុីខ្មោចគេ បំប៉នខ្មោចខ្លួនឯង សុីពងគេ ប៉ូវពងខ្លួនឯង អ្នកខ្លះតមមេសុីពង ចេះតែសព្វៗហើយមនុស្សនេះ !

