ក្នុងលំហនៃចក្រវាឡដ៏ធំល្វឹងល្វើយ អាថ៌កំបាំងរបស់វាត្រូវបានព្រះពុទ្ធលោកជាស្តេចនៃអ្នកប្រាជ្ញ លោកបានស្រាវជ្រាវរកឃើញអស់អាថ៌សេចក្តីរួចមកហើយតាំងពីជិតបីពាន់ឆ្នាំមុនមកម៉្លេះ(មនុស្សយុគសម័យអូម៉ូសាព្យាង្គ)ហើយដែលមនុស្សបច្ចុប្បន្នកំពុងតែខិតខំសើរើកកាយយកច្បាប់ធម្មជាតិទាំងនោះឡើងមកពិនិត្យសាជាថ្មី ។ ក្នុងលំហមេឃដែលទទេរស្អាត តាមពិតវាមានបង្កប់នូវអាថ៌កំបាំងរាប់មិនអស់ ក្នុងនោះអាថ៌កំបាំងដ៏ធំមួយ គឺច្បាប់កម្មឬអ្នកវិទ្យាសាស្ត្រហៅថា Attraction law ដែលវាគឺជាឋាមពលស្រូបទាញចូលនៃឋាមពលចិត្ត ។ បើអ្នកបានធ្វើអំពើអ្វីមួយទៅលើអ្នកដទៃវាបានកូពីអារម្មណ៍នោះចូលក្នុងចិត្តផ្ទៃបាតឬភវង្គចិត្តរបស់អ្នកហើយឋាមពលនៃអារម្មណ៍នោះស្រូបទាញរឿងរ៉ាវទាំងនោះមកឲ្យអ្នកវិញ ប៉ុន្តែរយះពេលវែងឬខ្លីគឺវាទាក់ទងនឹងអន្តរអំពើជាច្រើនទៀតនៃចក្រវាឡ។ព្រោះមនុស្សម្នាក់គឺតំណាងដោយឋាមពលមេដែកមួយនិងមានទីលានឋាមពលស្រូបទាញរបស់ខ្លួនមួយដែរ ហេតុនេះពិភពលោកទាំងមូលគឺមានវាល់លាននៃទីលានឋាមពលដែលមានអន្តរអំពើរវាងគ្នាទៅវិញទៅមក ។ពេលអ្នកបានឃើញអ្នកដទៃមានភាពរីកចំរើនរុងរឿងជាងខ្លួនតាមផ្លូវសុចរិត បើអ្នកមានចិត្តច្រណែន មានន័យថាអ្នកបានរុញច្រានរូបភាពរុងរឿងនោះទៅឲ្យឆ្ងាយពីជីវិតរបស់អ្នក ហើយបើអ្នកមានចិត្តរីករាយត្រេកអរតាម មានន័យថាអ្នកកំពុងតែស្រូបទាញយកភាពរុងរឿងនោះមកកាន់ជីវិតរបស់អ្នកដែរ ។ ដូច្នេះហើយទើបព្រះពុទ្ធលោកប្រដៅឲ្យចេះរីករាយត្រេកអរតាម(មុទិតាចិត្ត)នៅពេលបានឃើញគេមានបាន ហើយពេលគេបានជូនបុណ្យត្រូវចេះធ្វើចិត្តរីករាយជ្រះថ្លាទទួលយកដើម្បីស្រូបទាញយកភាពរុងរឿងនោះមកកាន់វិថីជីវិតរបស់ខ្លួនដែរ នេះគឺជាអាថ៌កំបាំងដ៏ធំនៅក្នុងលោក ដែលជាពុទ្ធមរតករបស់យើងគ្រប់គ្នា ។
Comments
leakhena.smile

