ករណីបទល្មើសនៅខេត្តព្រះសីហនុ

L
ខេត្តព្រះសីហនុ ៖ នៅថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន កាលពីថ្ងៃទី​១៨ ​ខែ​តុលា​ ឆ្នាំ២០២១​ វេលាម៉ោង ២៣​និង៣០នាទី ក្នុងនោះមានជនសង្ស័យចំនួន០១នាក់ ត្រូវបានឃាត់ខ្លួន នៅចំណុចមុខការ៉ាស់សាំងតេលា ស្ថិតក្នុង ភូមិ​០៣ សង្កាត់​លេខ​០៣ ក្រុង-ខេត្តព្រះសីហនុ​ ។ជនសង្ស័យមានឈ្មោះ ខែត ថុង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន សង្កាត់​០១ ក្រុង-ខេត្ដព្រះសីហនុ ។វត្ថុតាងដកហូតបានរួមមាន:
-ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀន​ ០២ កញ្ចប់ធំ មានទម្ងន់ ១៩៨ក្រាម​
-ទូរសព្ទ័​ដៃ ០៣គ្រឿង។បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវបាននគរបាលជំនាញបញ្ជូនមក​ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
អាចជារូបភាពនៃ 1​ នាក់, ទូរស័ព្ទ និង ក្នុងអាគារ

Comments