សតិប្បដ្ឋាន៤ត្រូវទៅតាមចរិតៈ
១- រាគៈចរិតបញ្ញាទន់ខ្ចីត្រូវចម្រើនពួកកាយ ។
២- រាគៈចរិតបញ្ញាចាស់ក្លាចម្រើនពួកវេទនា ។
៣- ទិដ្ឋិចរិតបញ្ញាទន់ខ្ចីចម្រើនពួកចិត្ត ។
៤- ទិដ្ឋិចរិតបញ្ញាចាស់ក្លាចម្រើនពួកធម៌។
ត្រូវចាំថា ! សមាធិណាដែលមិននាំឲ្យឃើញការកើតរលត់ទេ សមាធិនោះមិនអាចចូលទៅក្នុងវិបស្សនាបានទេ ។ តើចិត្តដែលមិនមានទុក្ខជានិព្វានឬ ? ចិត្តមិនមានទុក្ខ ប្រាសចាករាគៈ ទោសៈ មោហៈ ហើយប្រកបដោយសតិនិងបញ្ញាគឺជាចិត្តប្រភេទនិព្វាន បើចិត្តនោះនៅមានអនុស័យមិនមែនជាចិត្តនិព្វានទេ(ដឹងច្បាស់ដោយខ្លួនឯង) ។

