ទិដ្ឋភាពភ្ញៀវទេសចរណ៍ជាតិ- អន្តរជាតិ មកកំសាន្តតាមតំបន់ឆ្នេរ និងទៅកាន់ដែនកោះនានា ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ដែលជាថ្ងៃទី១ នៃព្រះរាជពិធី បុណ្យអ៊ុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ។
សូមបញ្ជាក់ថា ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារដែលមានអាយុចាប់ ៥ឆ្នាំឡើងនៅទូទាំងប្រទេស ហើយមកដល់ពេលបច្ចុប្បន្ន មានប្រជាពលរដ្ឋកម្ពុជាជាង ៨៣ ភាគរយ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឡែកនៅខេត្តព្រះសីហនុ ប្រជាពលរដ្ឋជាង ៩៣ ភាគរយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ហើយ។
រាជរដ្ឋាភិបាលបានសម្រេចឱ្យខេត្តព្រះសីហនុ មានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតារាសាគរ ខេត្តកោះកុង ត្រៀមទទួល ភ្ញៀវទេសចរណ៍វ៉ាក់សាំង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខ និងឈានទៅបើកទទួលទេសចរណ៍វ៉ាក់សាំងនៅខេត្តសៀមរាប នៅខែមករា ឆ្នាំ២០២២ និងឈានទៅបើកទទួលភ្ញៀវទេស ចរណ៍វ៉ាក់សាំងនៅទូទាំងប្រទេស។
ទន្ទឹមនឹងការបើកទទួលទេសចរណ៍វ៉ាក់សាំង រាជរដ្ឋាភិបាលកម្ពុជា នៅតែឱ្យអនុវត្ត និងប្រកាន់ភ្ជាប់នូវវិធាន ការសុខាភិបាល និងការណែនាំ ៣.ការពារ និង៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រចាំ៕



