គុណធម៌

L
ហេតុផល៣យ៉ាងដែលគួរជ្រើសរើសជីវិតដែលមានគុណធម៌:
១/ បុគ្គលមានគុណធម៌មិនអាចវឹកវរ ប៉ុន្តែបុគ្គលសាមញ្ញអាចវឹកវរ។
២/ នៅពេលមានការកើតឡើងសំណាងអាក្រក់ដូចគ្នា បុគ្គលមានគុណធម៌ មិនសូវកើត ទុក្ខច្រើនដូចបុគ្គលសាមញ្ញនោះទេ ព្រោះបុគ្គលមានគុណធម៌មាននូវសេចក្តីល្អជាច្រើន សម្រាប់ជួយទ្រទ្រង់បន្តទៅមុខទៀត ប៉ុន្តែបុគ្គលសាមញ្ញគឺពុំមានរបស់ទាំងអស់នេះទេ។
៣/ បុគ្គលមានគុណធម៌អាចសម្រេចបាននូវជីវិតដ៏មានសុភមង្គល ប៉ុន្តែបុគ្គលសាមញ្ញមិនអាចសម្រេចបាននោះទេ។
គាំទ្រ​អំពើ​ល្អ ហើយ​ហ៊ាន​ប្រឆាំង​ជាមួយនឹង​អំពើអាក្រក់
​បុគ្គល​មានគុណ​ធម៌តែងតែ​ដឹងថា​អំពើ​ល្អជា​អ្វី​មាន​អារម្មណ៍ល្អ​ចំពោះ​អំពើ​ល្អ ស្រឡាញ់​អំពើ​ល្អ ការពារអំពើ​ល្អ និង​ប្រតិបត្តិ​នូវ​ទង្វើ​ល្អជា​ប្រចាំ។ បុគ្គល​មានគុណ​ធម៌​តែងតែ​យក​នូវ​គុណធម៌​ជាគោលដៅ ចុងក្រោយ​នៃ​ជីវិត និង​ឲ្យ​តម្លៃ​គុណធម៌​ជា​ស្នូល​នៃ​សុភមង្គល។ លើសពីនេះទៅទៀត បុគ្គល​ប្រកបដោយ​គុណធម៌​មិន​យក​នូវ​គុណធម៌​ជា​ស្ពាន មិន​លះបង់​នូវ​គុណធម៌​របស់ខ្លួន ដើម្បី​បាន​នូវ​ទ្រព្យសម្បត្តិ កិត្តិយស កេរ្តិ៍ឈ្មោះ និង​អំណាច​ជាដើម។ ផ្ទុយ​មកវិញ បុគ្គល​មានគុណ​ធម៌​នឹង​លះបង់​នូវ​ទ្រព្យសម្បត្តិក្រៅ​ខ្លួន ដើម្បី​រក្សា​នូវ​ទ្រព្យសម្បត្តិ​ក្នុង​ខ្លួន ។​រស់នៅ​ជាមួយនឹង​គុណធម៌​អស់​មួយជីវិត​​ហើយមធ្យោបាយ​ដើម្បី​ឆ្ពោះទៅកាន់​សុភមង្គល​ក្នង​ជីវិត គឺជា​ការរស់នៅដោយមាន​គុណធម៌​ពេញ​មួយជីវិត។ បុគ្គល​រស់នៅ​ដោយមាន​គុណធម៌ គឺជា​មនុស្ស​ដែល​រស់នៅ​ដោយប្រើប្រាស់​ហេតុផល​ត្រឹមត្រូវ។ បុគ្គល​ប្រកបដោយ​គុណធម៌​នឹង​ឲ្យ​តម្លៃ​គុណធម៌ រក្សា​គុណធម៌ ទោះបីជាត្រូវ​លះបង់​តម្លៃ​ណាក៏ដោយ ប៉ុន្តែ​មិនមែន​មានន័យថា បុគ្គល​ប្រកបដោយ​គុណធម៌​ជាម​នុស្ស​ល្អ​ឥតខ្ចោះ ហើយ​មិនដែល​ធ្វើ​ខុស​នោះទេ​។ ជាក់ស្តែង សូ​ក្រា​ត​ពោលថា បុគ្គល​ប្រកបដោយ​គុណធម៌​ប្រៀបបាន​ទៅនឹង​ជាងឈើ ទោះបី​ជាមាន​ជំនាញ​យ៉ាងណា​ក៏​រមែង​ធ្វើ​ខុស ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ការមិន​លះបង់​នូវ​អាជីពជាជាង​ឈើ។​

Comments