ឥន្ទ្រីយ៍ហោះខ្ពស់នៅលើមេឃមិនគួរនឹងភ្លេចខ្លួនថាវាអាចធ្លាក់ចុះនៅថ្ងៃណាមួយដើម្បីមើលស្រមោលរបស់វានោះទេ សត្វឃ្មុំជឿជាក់លើកម្លាំងស្លាបរបស់ខ្លួនទើបហោះហើរជុំវិញផែនដីបាន ទាំងមិនខ្វល់ថាមានសត្រូវលើលោកនេះព្រោះវាក្រេបតែផ្កាដែលជាការងារបរិសុទ្ធ ហើយបើមានសត្វណាចង់បៀតបៀនវា វានឹងតបតយ៉ាងស័ក្តិសម ។
បើអ្នកមិនខ្វល់នឹងពាក្យរិះគន់ប្រមាថមើលងាយពីអ្នកដទៃទេអ្នកគ្មានគ្រោះថ្នាក់ចំពោះពាក្យថាមនុស្សទាបថោកបាត់បង់សេរីភាពនោះទេ។កម្មបានវិចិត្ររូបធម៌ នាមធម៌ ទៅវិញទៅមក បើបានធ្វើអាក្រក់គឺកាន់តែអាក្រក់ឡើង ដូចជាសេះបោលធ្លាក់ជ្រោះ បើយើងមិនចេះទាញទប់វាទេ ទីបំផុតក៏ពោពាក្យថា អញលែងខ្វល់ចង់ទៅជាស្អីក៏ទៅចុះ ! ។ផ្ទុយទៅវិញបើបានធ្វើល្អគឺកាន់តែល្អឡើង ល្អរហូតដល់ភ្លាត់មាត់ថា សុខណាស់ហ្ន ៗ ! គឺសុខក្នុងសីល សមាធិ បញ្ញានេះឯង ។

