ឆ្នាំថ្មី អ្វីៗត្រូវតែថ្មី !
១- អំពើអាក្រក់ដែលធ្លាប់ធ្វើមកពីមុន ដាច់ខាតត្រូវឈប់ធ្វើតទៅទៀត ។
២- អំពើអាក្រក់ថ្មីៗដែលមិនធ្លាប់ ចូរកុំធ្វើ ។
៣- អំពើល្អដែលធ្លាប់ធ្វើ ត្រូវខិតខំរក្សាកុំឲ្យបាត់បង ។
៤- អំពើល្អថ្មីៗដែលខ្លួនមិនធ្លាប់ធ្វើ ត្រូវព្យាយាមធ្វើឲ្យច្រើនឡើង ។
អំពើទាំងឡាយណាដែលធ្វើទៅហើយ នាំឲ្យក្តៅក្រហាយស្តាយក្រោយចូរកុំធ្វើ ! « នេះជាអនុសាសន៍ដែលព្រះពុទ្ធបានផ្តល់ចំពោះពិភពលោកហៅថា សម្មប្បធាន៤ »

