ផ្នែកមួយលើរាងកាយជាកន្លែងកខ្វក់បំផុត ទោះអ្នកងូតទឹកដុះលាង១០០ដងក្នុងមួយថ្ងៃក៏មិនស្អាតដែរ
ក្នុងមួយថ្ងៃៗ យើងបានប៉ះពាល់នឹងមីក្រុបរាប់លាន ដែលជាប់នឹងសម្លៀកបំពាក់ ស្បែក និងសក់របស់យើង។ ពពួកមីក្រុបនេះអាចធ្វើឱ្យប៉ះពាល់សុខភាពរបស់យើងយ៉ាងធ្ងន់ធ្ងរ។
ទោះបីងូតទឹករាល់ថ្ងៃអាចសម្អាតពពួកបាត់តេរីមេរោគជាប់រាងកាយជាច្រើនក៏ដោយ ក៏ប៉ុន្តែផ្នែកមួយនៃរាងកាយយើងគឺមិនអាចសម្អាតពពួកមីក្រុបទាំងនេះអស់បានឡើយ ទោះចំណាយពេលងូតទឹក១០០ដងក្នុងមួយថ្ងៃក៏ដោយ។នោះគឺផ្ចិតរបស់យើង ជាកន្លែងរស់នៅដ៏សុខសាន្តរបស់បាក់តេរី និងជាផ្នែកកខ្វក់បំផុតនៃរាងកាយរបស់យើង។ មូលហេតុដែលវាជាកន្លែងដែលកខ្វក់បំផុតគឺដោយសារយើងមិនអាចដុសក្អែលចេញពីត្រង់ចំណុចនេះបានស្រួល ហើយវាជាកន្លែងដែលកម្ទេចដី ញើស កោសិកាស្បែកងាប់ ឡូសិន និងសាប៊ូដក់ជាប់ក្នុងនោះ។ ដូច្នេះវាបង្កបរិយាកាសល្អបំផុតសម្រាប់ពពួកមីក្រុបរស់នៅ។ ដើម្បីការពារកុំឱ្យធុំក្លិន និងទប់ស្កាត់បញ្ហាជំងឺជាច្រើននោះ អ្នកត្រូវតែដុសសម្អាតវាឱ្យបានត្រឹមត្រូវ។
* តើធ្វើដូចម្តេចទើបសម្អាតវាបានត្រឹមត្រូវ?
ត្រាំសំឡីក្នុងអាល់កុល ហើយយកវាមកសម្អាតឱ្យប្រយ័ត្នប្រយែងក្នុងផ្ចិត មុនពេលងូតទឹក។ ពេលងូតទឹកត្រូវយកដុំសំឡីថ្មីមកសម្អាតបន្ថែមមួយតង់ទៀត។ បន្ទាប់មក ត្រូវយកដុំសំឡីត្រាំទឹកក្តៅឧណ្ហៗសម្អាត សឹមងូតទឹកសម្អាតឱ្យស្អាត ប៉ុន្តែមុនយកកន្សែងជូតខ្លួន ត្រូវយកសំឡីត្រាំទឹកក្តៅឧណ្ហៗជូតសម្អាតផ្ចិតមួយតង់បន្ថែមទៀត៕

