ពាក្យថាអន់ចិត្ត

L
អន់ចិត្តប្រែថាចិត្តអន់
ពាក្យថាអន់ចិត្ត មានន័យថាចិត្តនោះអន់ ជាចិត្តគ្មានការប្រៀនប្រដៅ ជាចិត្តគ្មានរបៀប ស្រាលងាយខឹងក្រោធ ងាយចងគុំនំ ងាយស្អប់ខ្ពើម ។ ឲ្យតែនៅជាបុថុជ្ជន គឺចិត្តនៅតែអន់ដូចៗគ្នា ហេតុនេះពេលអ្នកណាម្នាក់ធ្វើឲ្យយើងអន់ចិត្ត យើងត្រូវព្យាយាមលើកកំពស់ផ្លូវចិត្តរបស់យើងឲ្យខ្ពស់ រហូតដល់ភាពអន់ស្រពន់ចិត្តនោះពាល់ត្រូវមិនបាន គឺត្រូវគិតពិចារណាទាល់តែចិត្តបានធូរស្រាល លែងធ្ងន់ក្តៅងំ ឬលែងស្រពាប់ស្រពោន ដែលគ្រាន់តែជារឿងអត់ប្រយោជន៍ចំពោះសុខភាព ! ។ ភាពស្អប់ខ្ពើមធ្វើឲ្យដំណើរជីវិតជាប់គាំង សេចក្តីស្រឡាញ់ធ្វើឲ្យទំនាក់ទំនងក្នុងជីវិតបានធូរស្រាល ភាពស្អប់ខ្ពើមនាំឲ្យមានភាពបែកបាក់ ក្តីស្រឡាញ់នាំឲ្យមានការរួបរួម ភាពស្អប់ខ្ពើមធ្វើឲ្យជីវិតងងឹតងងល់ ក្តីស្រឡាញ់ធ្វើឲ្យជីវិតភ្លឺថ្លា។ពេលអកុសលវិបាកកើតឡើងចិត្តខ្វះសតុនឹងបញ្ញាធ្វើឲ្យកើតរឿងរ៉ាវទាល់តែបានក្រោយមកទើបដឹងថាខ្វះសតិៗមានតួនាទីសំខាន់ក្នុងការធ្វើឲ្យចិត្តសុខស្ងប់ឬមិនស្ងប់ខ្ញុំពិចារណារឿយៗពេលអកុសលវិបាកកើតឡើងហេតុអីក៏ទោសះចិត្តចេញមុខឲ្យផលយ៉ាងមានប្រសិទ្ធិភាពបែបនេះ។
អាចជារូបភាពនៃ ផ្កា

Comments