អ្វីដែលបានដុះឡើងពីពួជដែលអ្នកបានដាំវាគឺជារបស់អ្នកនេះឯង។ព្រះពុទ្ធមិនបានបដិសេធថាជីវិតមិនមានសុភមង្គលនោះទេ ប៉ុន្តែព្រះអង្គត្រាស់ពន្យល់ថាវាមិនមែនឋិតថេររហូតឡើយ ដូច្នេះគេចាំបាច់ត្រូវស្វែងយល់ពីបញ្ហានេះឲ្យបានច្បាស់ ព្រោះពេលបាត់បង់វាទៅគេនឹងត្រូវរងទុក្ខវេទនាជាខ្លាំង កាលបើគេស្គាល់ហេតុផលវាមិនបានច្បាស់ទេនោះ។ លោកនេះមានមនុស្សច្រើនណាស់ដែលចូលចិត្តតែការសប្បាយភ្លើតភ្លើនជាជាងការអប់រំចិត្តមិនឲ្យគិតអាក្រក់ធ្វើអាក្រក់ ព្រោះហេតុនេះទើបលោកនេះត្រូវវិនាសទៅវិញជាធម្មតា។

