វិធីយកឈ្នះជីវិត ៖
១- អ្នកមាន មិនមែនមានអ្វីក្នុងធនាគារច្រើននោះទេ គឺមានសេចក្តីមេត្តាពេញបេះដូង ព្រោះការជួយមនុស្សរបស់គេ គឺមិនចាំបាច់ត្រូវការមានហេតុផលនោះទេ។ មនុស្សខ្លះក្រីក្ររហេមរហាមបំផុត តែអ្វីដែលគេមានគឺប្រាក់ ! ។
២- ភាពប្រក្រតីនិងភាពរីករាយ មិនអាចកើតឡើងក្នុងពេលជាមួយគ្នាបានទេ ភាពរីករាយងាយសាង តែភាពប្រក្រតីពិបាករក្សា ! ។
៣- ដើម្បីយកឈ្នះជីវិត ត្រូវពូកែអូសទាញខ្លួនចេញពីអំពើអាក្រក់ !
៤- ថ្ងៃដែលអ្នករង់ចាំ ថ្ងៃដែលផ្តល់ក្តីសង្ឃឹមឲ្យអ្នក គឺមានតែក្នុងពេលបច្ចុប្បន្ននេះតែប៉ុណ្ណោះ ចូរប្រើបច្ចុប្បន្នឲ្យបានល្អ នោះអ្នកនឹងរកឃើញនូវអ្វីដែលអ្នកកំពុងតែស្វែងរកជាមិនខាន។
៥- អនុញ្ញាត្តិឲ្យអ្នកដទៃបានសម្រេចក្តីប៉ងប្រាថ្នា បានទទួលភាពរីករាយ ហើយខ្លួនឯងត្រូវគិតពីអ្វីដែលបង្កើតភាពរីករាយឲ្យខ្លួនឯងតែប៉ុណ្ណឹងគឺ « ចប់» ! ។

