នាទីសុខភាពផ្លូវចិត្ត !

L

សុខភាពផ្លូវចិត្ត !បើអ្នកបានជួបអ្នកដែលមានសញ្ញាដូចខាងក្រោមនេះ អ្នកគប្បីជួយណែនាំឲ្យទៅជួបបុគ្គលិកថែទាំសុខភាពផ្លូវចិត្ត ព្រោះបើទុកនៅសែនព្រេនយូរ អ្នកជំងឺអាចមានវិបត្តិកាន់តែធ្ងន់ជាមិនខាន ។

១- មានវត្ថុពិតតែសរីរាង្គវិញ្ញាណរបស់គាត់បកប្រែខុសៈ ឃើញគោថាសេះ ឃើញឡានថាដំរី (Illusion) ។
២- គ្មានវត្ថុពិតសោះតែគាត់ចេះតែឃើញ ចេះតែឮ(Hallucination)ឃើញឬឮដែលអ្នកដទៃមិនឃើញមិនឮ ។
៣- មានគំនិតមិនសមហេតុផល(Delusion)មានទំរង់ដូចជា ៖
ក- ទាក់ទងនឹងរាងកាយៈ គាត់ថាខ្លួនគាត់ជានាគ ជាពស់ ជាមាន់ តែអ្នកដទៃមិនដឹងទេ ។
ខ- ទាក់ទងនឹងផ្លូវចិត្តៈ គាត់ត្រូវឋានលើចាត់ឲ្យមកជួយ ឬ មកប្រឆាំងនឹងអ្វីមួយ នេះជាបេសកកម្មពេញមួយជីវិតរបស់គាត់ ។
គ- ស្រឡាញ់តែខ្លួនឯងខ្លាំងបំផុត អ្នកដទៃសុទ្ធតែខុស ត្រូវតែម្នាក់ឯងព្រោះខ្លួនជាអ្នកឋានលើ ។
ឃ- ទំរង់ប្រច័ណ្ឌជ្រុលៈ គ្មានទុកចិត្តដៃគូស្នេហាទាល់តែសោះ អ្នកណាក៏ជាមនុស្សផិតក្បត់គាត់ដែរ ។
ង- ជឿថាខ្លួនជាអ្នកខ្លាំងខ្ពស់បំផុតក្នុងលោក មនុស្សទាំងអស់សុទ្ធតែនៅក្រោមបង្គាប់គាត់ ។
ច- ចេះតែមានអារម្មណ៍ថាផ្នែកខ្លះនៃរាងកាយបំពេញការងារមិនបានល្អ(បារម្ភពីលិង្គងាប់ខ្លាចប្រើការលែងកើត ខ្លាចគេលួចកាត់បាត់) បារម្ភពីពិភពលោកនេះអាចបាត់បង់ក្នុងថ្ងៃណាមួយ បារម្ភពីវាសនាប្រទេសជាតិ ពីអនាគតខ្លួនឯង គឺជំងឺធ្លាក់ទឹកចិត្តដែលជាមូលហេតុនាំឲ្យកើតការគិតរបៀបនេះ ។

Comments