គំនិតច្រណែនជាសភាវៈគតិរបស់មនុស្សថ្នាក់ទាប តាមពិតការលើកស្ទួយអ្នកដទៃគឺជាការលើកស្ទួយខ្លួនឯងដែរ បើយើងបន្ទាបបន្ថោកគេ គេក៏តាមបន្ទាបបន្ថោកយើងវិញដែរ ។ មិនត្រូវវិនិច្ឆ័យអ្វីឆាប់រហ័ស ហេតុអ្វីអ្នកមិនអាចពិចារណាឲ្យបានយូរបន្តិច ? ការវិនិច្ឆ័យឆាប់រហ័យគឺជាប្រតិកម្មចិត្តដែលស្តែងចេញពីគំនិតផ្ទាល់ខ្លួនទេ វាមិនមែនជាបញ្ញាពិតប្រាកដឡើយ ការគិតប្រៀបធៀបមកខ្លួនឯង គិតជាច្រើនផ្លូវឲ្យបានយូរបន្តិចទើបជាវិចារណៈញ្ញាណពិតប្រាកដ ! ។ ទាំងបីនេះជាប្រព័ន្ធខុសឆ្គងដែលខួរក្បាលបានផលិតឡើង នាំឲ្យមានបញ្ហាដល់ខ្លួនឯង គឺព្រះពុទ្ធតែមួយព្រះអង្គគត់ដែលជាបុគ្គលមានការភ្ញាក់រលឹក លោកបានពន្យល់ពីបញ្ហានេះ នាំឲ្យមានការអាណិតអាសូរសណ្តោសប្រោសប្រណីគ្នា ព្រោះអ្នកដទៃក៏មានបញ្ហានេះដូចជាយើងដែរ ! ។
- ស្គាល់ខ្លួនឯង គឺស្គាល់អ្នកដទៃ ! អ្វីដែលមាននៅក្នុងខ្លួនអ្នកដទៃ គឺមាននៅក្នុងខ្លួនឯងដែរ ! មើលអ្នកដទៃឲ្យដូចជាមើលសៀវភៅ តែស្គាល់ខ្លួនឯងឲ្យដូចជារបស់កាន់បានផ្ទាល់ដៃ ! ។

