ត្រូវចេះមើលចិត្តខ្លួនឯង

L
មនុស្សឆ្លាត ភាគច្រើនគឺពូកែរកទ្រព្យ ពូកែខូច ពូកែខឹង ពូកែដឹង ពូកែង៉ក់ងរ ហេតុនេះបើអ្នកបានរស់នៅជាមិត្ត១០០ឆ្នាំនឹងគេ អ្នកត្រូវតែពូកែទុកដាក់ ឲ្យមានសណ្តាប់ធ្នាប់ល្អ ពូកែអត់ធន់ ពូកែរីករាយ ពូកែលួងលោម ពូកែថ្នាក់ថ្នម ក្នុងផ្ទះត្រូវតុបតែងឲ្យមានផ្កាភ្ញី ក្លិនក្រអូប ទឹកមុខអ្នកញញឹមប្រឹមប្រីយ៍ សម្តីផ្អែម អាហារឆ្ងាញ់ ដើម្បីបន្ទន់ភាពឆេវឆាវរបស់គេ នឹងដើម្បីដូរយកសុភមង្គលជូនគ្រួសារកូនចៅរបស់ខ្លួន ។ លោកនេះគ្មានអ្នកណាមានក្តីសុខរហូតទេ ជួបស្រឡាញ់ក៏ទុក្ខ ព្រោះត្រូវព្រាត់ប្រាសទៅ ជួបស្អប់ក៏ទុក្ខ ព្រោះនឿយណាយជិនឆ្អន់ ជួបគ្នាគឺជានិស្ស័យពីបុព្វេ ចេះតែអបស្ទបថែទាំគ្នាទៅណា ។
ចំណែកខាងអ្នកពូកែខឹងវិញ ក៏ត្រូវចេះមើលចិត្តខ្លួនឯងដែរ តើចង់ឈ្នះចង់ចាញ់គ្នាបានការអី មានកូនពូនជាចៅ ណាក៏មិនចេះហត់សោះ យកឈ្នះមនុស្សដែលដេកកើយទ្រូងរបស់ខ្លួនតើសមទេ ? ! (អផ្សុកពេកចេះតែនិយាយលេងទេណា !)។
អាចជារូបភាពនៃ សកម្មភាពក្រៅផ្ទះ

Comments