នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះគឺគម្រប់ខួប៩ឆ្នាំព្រះបរមរតនកោដ្ឌ

L
​​​​​​​​​​​​​​​​​​​​​​​​​ឆ្នាំនេះ ថ្នាក់ដឹកនាំ តាមក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី នឹងអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋគម្រប់ខួប ៩ឆ្នាំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ
-----------------
បើយោងតាមសេចក្តីជូនដំណឹងរបស់គណកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិបានឲ្យដឹងថា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំតាម ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី នឹងអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៩ ឆ្នាំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ចាប់ពីវេលាម៉ោង៦:០០នាទីព្រឹកតទៅ ដោយអនុវត្តតាមវិធានការការពារនានារបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងការពារការឆ្លងនៃជម្ងឺកូវីដ-១៩ ដោយតម្រូវឲ្យពាក់ម៉ាស ធ្វើការវាស់កម្តៅ រក្សាគម្លាតសុវត្ថិភាព និងសូមធ្វើតេស្តជំងឺកូវីដ-១៩ នៅអង្គភាពមុននឹង ចូលរួមកម្មវិធី។
សូមបញ្ជាក់ថា: ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកក្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៥៦ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ១៩២២ ។
ព្រះអង្គបានយាងចូលព្រះទិវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយទទួលព្រះបរមបច្ឆាមរណនាម "ព្រះបរមរតនកោដ្ឋ"។
ឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្តនិងប្រជារាស្ត្រ ក្នុងទូទាំងប្រទេសនឹងប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា "ព្រះបរមរតនកោដ្ឋ" គម្រប់ខួប ៩ ឆ្នាំនាំ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។
អាចជារូបភាពនៃ 2 នាក់, មនុស្ស​កំពុង​ឈរ និង អត្ថបទ
អាចជារូបភាពនៃ 1​ នាក់, កំពុងឈរ, ផ្កា និង ក្នុងអាគារអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មនុស្ស​កំពុង​ឈរ និង ក្នុងអាគារ
 

Comments