ការត្រិះរិះបីយ៉ាងតែងនាំទុក្ខទោសមកឲ្យខ្លួន

L
ការត្រិះរិះបីយ៉ាងតែងនាំទុក្ខទោសមកឲ្យខ្លួន តើដូចម្តេច ?
១- ត្រិះរិះស្វែងរកកាមៈ រកកាមតណ្ហាដើម្បីបំពេញកិច្ច រកវត្ថុកាមជាដើម
២- ត្រិះរិះចងគំនុំនឹងអ្នកដទៃៈ មិនបានការអ្វីក្រៅតែពីក្តៅក្រហាយចិត្តខ្លួនឯង
៣- ត្រិះរិះប៉ងនឹងបៀតបៀនអ្នកដទៃៈ កាន់តែគិតគឺកាន់តែស្អប់ កាន់តែស្អប់គឺកាន់តែខឹង កាន់តែខឹងតាំងគិតចង់នឹងបៀតបៀន គិតយូរៗនាំឲ្យបានសម្រេច បានសម្រេចហើយត្រូវមានពៀរវេរា និងឡើងតុលាការ ខាតពេលវេលា ខាតលុយកាក់ ជួនកាលត្រូវមានទោសទណ្ឌជាប់ពន្ធនាគារអាស្រូវកេរ្តិ៍ឈ្មោះទៀតផង(មិនត្រូវគិតរឿងអាក្រក់ឲ្យដក់ជាប់ក្នុងចិត្តនោះទេ ព្រោះវាអាចនាំចិត្តឲ្យធ្វើ)។ បើជាអ្នកធ្វើធម៌មានការត្រិះរិះបីយ៉ាងនេះ មិនអាចនឹងស្វែងរកគុណធម៌ឃើញឡើយ ។ សក់ក្បាលអ្នកនឹងហុយផ្សែង បើអ្នករវល់គិតថា មានអ្នកណាបានធ្វើអ្វីមកលើអ្នក ហើយអ្នកមិនបានធ្វើអ្វីទៅលើគេ អ្នកដទៃគ្មានអ្នកណាម្នាក់គេមានបេះដូងដូចជាយើងទាំងអស់នោះទេ ! នៅស្ងៀមស្ងាត់ថែរក្សាចិត្តឲ្យត្រង់ប្រសើរជាង ! ។

Comments