ត្រូវចេះប្រយុទ្ធតស៌ូជាមួយធម៌ខ្មាស់ ! ពុំនោះទេអ្នកមិនអាចប្រឈមមុខជាអ្នកដទៃបានឡើយ ខ្មាស់គេព្រោះខ្លួនក្រជាងគេ ខ្មាស់ព្រោះខ្លួនអន់ជាងគេ ! មនុស្សអន់បានត្រឹមតែខ្មាស់ ធ្វើអ្វីមិនរួច មនុស្សខ្លាំងបានប្រែក្លាយភាពខ្មាស់អៀនឲ្យទៅជាការតស៌ូ រហូតទទួលបានជោគជ័យក្នុងជីវិត ! ។ មនុស្សខ្លាំងតែងធ្វើបញ្ហាដែលគេបានជួប ឲ្យក្លាយជាមានភាពងាយស្រួលសម្រាប់ជីវិតជានិច្ច គេរៀនពីការបង្កើតភាពខ្លាំង ហើយបង្កើតសុភមង្គលចេញពីបញ្ហាទុក្ខលំបាក ។ មនុស្សខ្សោយតែងតែរត់គេចពីបញ្ហា ឬ បង្កើតបញ្ហាដែលខ្លួនបានជួបឲ្យកាន់តែធំឡើង គេមានអំនួតក្នុងភាពកំសោយរបស់គេ ដោយគ្មានស្មារតីចង់ផ្លាស់ប្តូរឡើយ ! ។កុំអន់ចិត្តជាមួយមនុស្ស កុំអន់ចិត្តចំពោះស្ថានភាពជីវិតខ្លួនឯង ! ការគិតទាំងពីរយ៉ាងនេះវាបានកាត់បន្ថយឋាមពលចិត្ត ឋាមពលកម្លាំងកាយដោយមិនចាំបាច់មានប្រតិកម្ម(React) ឲ្យយើងបានដឹងខ្លួននោះទេ គិតស្ងាត់ៗ អន់ទៅៗ ជាមិនខាន ! ។

