ព្រះសីហនុ

L
ព្រះសីហនុ៖ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកព្រៃនប់បានឲ្យដឹងថា នៅវេលាម៉ោង០៧:២០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ចុះជួយសង្រ្គោះប្រជាពលរដ្ឋក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដឹកបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនវាលរេញ ស្រុកព្រៃនប់។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ រថយន្តបុកប៉ះនឹងម៉ូតូ ក្នុងទិសដៅស្របគ្នា (ព្រះសីហនុ-ភ្នំពេញ) លើដងផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ: ១៧៩-១៨០ ស្ថិតភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ហេតុការណ៍នេះបណ្ដាលឱ្យ អ្នកបើកបរម៉ូតូឈ្មោះ សៀន វីហ្សា ភេទប្រុស អាយុ១៨ឆ្នាំ (រងរបួសមធ្យម) មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
 
អាចជារូបភាពនៃ 6 នាក់ និង សកម្មភាពក្រៅផ្ទះ
អាចជារូបភាពនៃ 9 នាក់, រថយន្ត និង ផ្លូវ
 

Comments

jakaria
Traffic should be strengthened. Motorcyclists should not cross the limit. There are many accidents due to crossing the limit. I must be careful why such an accident does not happen then. Thanks