នៅផ្នែកឯទៀតក្នុងសាកលលោកតែមួយនេះ គេបានអនុវត្តសមាធិ Meditation ទូលំទូលាយដោយមានទាំងកូនសិស្សសាលាអាយុ ៥ឆ្នាំក៏អនុវត្ត ស្ទើរតែដូចការដុសធ្មេញទៅហើយ។ សមាធិដើម្បីហ្វឹកហាត់ចិត្តសម្រាប់សុខភាព។ តែអ្វីដែលលោកពូលើកនេះគឺសំដៅដល់ការសមាធិដើម្បីយល់ពីដំណើរធម្មជាតិ ឬសឹងថាដើម្បីបានសម្រេចមគ្គផល។ការអភិវឌ្ឍខ្លួនឬការកែប្រែអាស្រ័យលើចេតនា គឺការពេញចិត្តចង់ធ្វើដោយខ្លួនឯង និងមានការស្រឡាញ់យ៉ាងមុតមាំ តែត្រូវអាស្រ័យលើពេលវេលា ភាពស្មោះត្រង់ក្នុងការធ្វើ ដើម្បីឈានចូលក្នុងកំរិតខ្ពស់នៃស្មារតីនិងការយល់ដឹងកាន់តែជ្រៅអំពីជីវិត ។
១- សមាធិៈ ត្រូវចំណាយពេល១០ទៅ១៥នាទីក្នុងការពិចារណាឬសម្រាកឲ្យស្ងប់ វាជួយបង្កើនល្បឿនការវិវត្តដោយជួយបញ្ចេញផ្លូវគំនិតនិងច្រានចោលគំនិតមិនសមហេតុផល ជំនឿមិនពិត និងការគិតរាយមាយជាដើម។
២- ឆ្លុះបញ្ចាំងពីភាពស្មោះត្រង់ៈ ពិនិត្យមើលចិត្តខ្លួនឯង តើសប្បាយចិត្តនឹងធ្វើឬទេ? តើមានបានកុហកខ្លួនឯងទេ ? តើពិតជាស្រឡាញ់ខ្លួនឯងទេ ? ពិតជាចង់ផ្លាស់ប្តូរជីវិតខ្លួនឯងមែនទេ ? សុចរិតភាពបានចម្រើនឡើងតាមរយះការផ្លាស់ប្តូរនេះឬទេ ? មានបានយកពេលវេលាតិះដៀលខ្លួនឯងខ្លះទេ?កុំចេះតែត្រូវរហូត ! ។វាអាចមានការឈឺចាប់បន្តិចនៅពេលដែលអ្នកបានដាក់ខ្លួន ក្រោមការត្រួតពិនិត្យរបស់កែវឆ្លុះនៃសតិបញ្ញាស្មារតី ដើម្បីតាមដានពីជីវិតដ៏មានតំលៃរបស់ខ្លួន ។
៣- ការធ្វើដំណើរទៅតំបន់ផ្សេងៗ ការជួបជុំមិត្តព្រហ្មចរិយធម៌ គឺជួយបង្កើតគំនិតឆ្លុះបញ្ចាំង មើលពីការប្រើប្រាស់ជីវិតខ្លួនឯង ដកពិសោធពីគ្នាទៅវិញទៅមក។
៤- ការអានគឺសំខាន់ណាស់ ដើម្បីអភិវឌ្ឍការយល់ដឹង ! ។ចាំណា ! អរិយបុគ្គលទាំងអស់លោកសុទ្ធតែប្រើជីវិតក្នុងការប្រយុទ្ធដើម្បីផ្លាស់ប្តូរសភាវៈអាក្រក់ដែលមានក្នុងខ្លួន ! មានកំហុសមិនព្រមទទួលស្គាល់ ហើយមិនព្រមផ្លាស់ប្តូរ គឺចប់ហើយ ! ។

