ចិត្តស្ងប់គឺប្រសើរជាងការខំគិតរហូតកើតរោគចិត្ត កុំព្យាយាមគិតអ្វីដែលជ្រុលជាកើតឡើងទៅហើយ ត្រូវគិតផ្តោតលើការដោះស្រាយវិញទៅ ។ កុំព្យាយាមគិតអ្វីដែលមិនទាន់បានមកដល់ ត្រូវព្យាយាមផ្តោតលើបច្ចុប្បន្ន កុំព្យាយាមគិតអ្វីដែលខ្លួនមិនអាចធ្វើបាន ត្រូវផ្តោតលើសមត្ថភាពដែលខ្លួនមានវិញ ។ កុំបារម្ភ កុំអស់សង្ឃឹមជាមួយផលបុណ្យ បុណ្យមិនដែលឲ្យយើងបង្ហូរទឹកភ្នែកចោលយូរទេ បើដើរដល់ផ្លូវទាល់ច្រកហើយ លើកដៃឡើងស្រែកហៅគុណបុណ្យទៅ គង់តែបុណ្យជួយទេ ហើយបើបុណ្យមិនទាន់ឲ្យផលក៏យើងជាមនុស្សល្អដែរ ប៉ុន្តែបើអ្នកមិនដែលបានធ្វើបុណ្យទេ គ្មានអ្វីអាចជួយអ្នកបានឡើយ (បុណ្យអ្វីមិនស្មើនឹងបុញ្ញកិរិយាវត្ថុ១០ដែរ)។

