#ព្រះនាងឥន្ទ្រទេវី ជាអគ្គមហេសីទី២របស់ព្រះបាទ
ជ័យវម្ម៌(វរ្ម័ន)ទី ៧ (១១៨១-១២២០) ។
ព្រះនាងឥន្ទ្រទេវីទ្រង់ប្រសូតនៅក្នុងត្រកូលក្សត្រ។
ព្រះនាងមានព្រះកនិដ្ឋាមួយអង្គគត់ គឺព្រះនាងជ័យ
រាជទេវី។ ក្នុងវ័យសិក្សា ព្រះនាងទ្រង់យកព្រះទ័យទុក
ដាក់ក្នុងការហាត់រៀនភាសាសំស្ក្រឹត មុខវិជ្ជាអក្សរសិល្ប៍
និងវិទ្យាសាស្ត្រផ្សេងៗ យ៉ាងស្ទាត់ជំនាញ ជាពិសេសទស្សនវិជ្ជាព្រះពុទ្ធសាសនា ។ ការសិក្សាគម្ពីរធម៌អាថ៌
ព្រះពុទ្ធ ធ្វើឱ្យព្រះនាងមានប្រាជ្ញាឈ្លាសវៃ ហើយសព្វព្រះទ័យយ៉ាងខ្លាំងក្នុងការប្រតិបត្តិតាមព្រះពុទ្ធោ
វាទ ។
ព្រះនាងមានព្រះទ័យសប្បុរសចំពោះព្រះញាតិវង្ស
និងរាជបរិពារ ។ នៅពេលព្រះកនិដ្ឋាភគិនីជ័យរាជទេវី
មានទុក្ខដោយត្រូវព្រាត់ប្រាស់ពីព្រះស្វាមី ដែលទ្រង់យាងធ្វើសង្គ្រាម(មតិខ្ញុំសូមបញ្ជាក់ត្រង់ហ្នឹងបន្តិច ពុំមានសិលាចារឹកឬឯកសារណាមួយថាព្រះអង្គទៅធ្វើអ្វីនៅ
ប្រទេសចម្ប៉ានោះទេ) អស់រយៈពេលជាច្រើនឆ្នាំ ព្រះនាងបានពន្យល់ណែនាំព្រះកនិដ្ឋា ដែលរក្សាភក្តីភាពយ៉ាងខ្ជាប់ខ្ជួន តាមក្រឹត្យវិន័យនៃសាសនាព្រាហ្មឲ្យបែរត្រឡប់មកកាន់តាមព្រះពុទ្ធសាសនាវិញ ដោយសាងផ្នួសជាដូន
ជីរហូតដល់ព្រះបាទជ័យវរ្ម័នទី ៧ យាងមកកាន់មាតុភូមិប្រទេសវិញ ទើបលាចាកសិក្ខាបទ។ព្រះនាងជ័យរាជទេវី
ទ្រង់រំងាប់សេចក្តីទុក្ខសោសង្រេងសង្រៃតាមមាគ៌ានៃ
ព្រះពុទ្ធ ប៉ុន្តែជាអកុសលព្រះនាងមិនមានព្រះជន្មយឺន
យូរឡើយ ។
ព្រះនាងឥន្ទ្រទេវី ត្រូវបានព្រះបាទជ័យវរ្ម័នទី ៧ សព្វព្រះ
រាជហរឫទ័យ ហើយរៀបអភិសេក ជាអគ្គមហេសីរបស់ព្រះអង្គ។ គឺនៅពេលនោះហើយដែលព្រះនាង ទ្រង់ក្លាយ
ជាអគ្គពុទ្ធសាសនូបត្ថម្ភក៍ ក្នុងរាជាណាចក្រកម្ពុជា ។
យសសត្តិដ៏ខ្ពង់ខ្ពស់នេះ ពុំធ្វើឲ្យព្រះនាងងាករេព្រះទ័យចេញពីសេចក្តីស្មោះស្ម័គ្រខាងវិទ្យាសាស្រ្តឡើយ។
ព្រះនាងទ្រង់ជំរុញវិស័យសិល្បៈ អក្សរសាស្ត្រ វប្បធម៌ជាតិ
ឲ្យមានសន្ទុះរីកចម្រើនជឿនលឿនយ៉ាងខ្លាំងក្លា នាសម័យនោះព្រមទាំងបង្កើតឲ្យមានសាលាបាលីជាន់
ខ្ពស់ទៀតផង ។ ព្រះនាងត្រូវបានព្រះរាជាតែងតាំងជាស
កលវិទ្យាធិការិនី នៅសាកលវិទ្យាល័យមួយឈ្មោះ
“ទិលកគុត្តរ:” ហើយព្រះនាងបង្ហាត់បង្រៀនស្ត្រីខ្មែរ
រាជបរិពារអំពីវិជ្ជាខាងព្រះពុទ្ធសាសនា នៅក្នុងវត្តមួយ
ឈ្មោះនរេន្ទ្រាស្រម ។ ទន្ទឹងនឹងនេះព្រះនាងទ្រង់ព្ររាជ
និពន្ធកាព្យភាសាសំស្ក្រឹតជាច្រើន ។ ស្នាមព្រហស្ថរបស់ព្រះនាងត្រូវបានសិល្បករនាសម័យនោះ ចារិកទុកលើផ្ទាំង
ថ្មមួយ ក្នុងប្រាសាទភិមានអាកាសរួមទាំងអស់ ១០២វគ្គ។
ក្នុងអត្ថបទកាព្យនោះព្រះនាងរៀបរាប់អំពីលម្អនិងព្រះទ័យបរិសុទ្ធប្រកបដោយភក្តីភាពនៃព្រះនាងជ័យរាជទេវី ព្រម
ទាំងព្រឹត្តិការណ៍សំខាន់ៗ ទាក់ទងនឹងព្រះបាទជ័យវរ្ម័នទី៧
និងព្រះនាងឥន្ទ្រទេវី។ ក្រៅពីរាជកិច្ចតែងនិពន្ធ ព្រះនាងតែងមានសទ្ធាជ្រះថ្លាក្នុងការបំពេញកុសលធម៌ និងបុណ្យទានផ្សេងៗ តាមលក្ខណៈនៃព្រះពុទ្ធសាសនា ។
ក្នុងកុសលកម្មទាំងនេះ គេអាចរាប់បាន ការបង្កើតមន្ទីរសង្គ្រោះ ដែលប្រមូលផ្ដុំ���្មេងស្រីអានាថា ការធ្វើអំណោយ
ទាន និងពុទ្ធបូជាសំខាន់ៗ ដល់ព្រះវិហារក្នុងព្រះរាជាណា
ចក្រ ព្រមទាំងការកសាងបដិមាមួយចំនួននៃរាជវង្សព្រះនាងនិងមិត្តភក្កិខ្លះ ។
ក្នុងឋានៈជាអគ្គមហេសី នៃព្រះមហាក្សត្រ ដ៏មានអំណាចខ្លាំងពូកែមួយអង្គ ព្រះនាងទ្រង់ព្យាយាមបញ្ចូលព្រះស្វាមី
ឲ្យមានគុណធម៌យ៉ាងជ្រាលជ្រៅចំពោះប្រជានុរាស្រ្ត និង
ងាកមកកាន់ព្រះពុទ្ធសាសនាយ៉ាងមុតមាំ ។ នៅពេលជួសជុលរាជធានីអង្គរធំជំនួសរាជធានីចាស់យសោធរបុរៈ
ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ចាត់ឲ្យសាងប្រាសាទបាយ័ន
ដើម្បីតំកល់ព្រះពុទ្ធរូបមួយអង្គដែលមានកំពស់ ៩ ម៉ែត្រ
ទុកជាទីសក្ការៈចំពោះព្រះពុទ្ធសាសនា ។ ទន្ទឹងនឹងនេះព្រះអង្គ ទ្រង់ចាត់អោយស្ថាបនា ប្រាសាទព្រះខ័នសម្រាប់រំឭកវិញ្ញាណក្ខន្ធព្រះវរបិតា ប្រាសាទតាព្រហ្មជាទីតម្កល់ព្រះបរមរូបនៃព្រះមាតា និងសម្ដេចព្រះគ្រូ ប្រាសាទបន្ទាយឆ្មារ
ជាដង្វាយដល់ព្រះរាជបុត្រមួយ ព្រះនាមស្រិន្ទ្រកុមារ ដែលមានគុណចំពោះព្រះបាទយសោវរ្ម័នទី ២ ក្នុងចម្បាំងនិងជនក្បត់រាហ៊ូ និងប្រាសាទដទៃទៀតជាច្រើន ។ ក្រៅពីនេះព្រះ
អង្គទ្រង់ចាត់អោយសង់សាលាសំណាក់ចំនួន ១២១ ជាទីស្នាក់នៅអ្នកដំណើរ វត្តអារាមនានាសម្រាប់ទទួល និស្សិត
ឲ្យចូលរៀនមុខវិជ្ជាផ្សេងៗ និងមន្ទីរពេទ្យចំនួន ១០២ ដែលមានគ្រូពេទ្យនិងឱសថគ្រប់យ៉ាង នេះបញ្ជាក់ឲ្យឃើញថាសុខទុក្ខរបស់រាស្ត្រគឺជាការឈឺចាប់របស់ព្រះអង្គដែរ ។
ដោយសារចំណេះដឹងដ៏ខ្ពង់ខ្ពស់និងចរិយាល្អឥតខ្ចោះ
ព្រះនាងឥន្ទ្រទេវីក្លាយជានារីម្នាក់ ដែលមានតម្លៃជាអមតៈ
គួរឲ្យកោតស្ងប់ស្ងែងយ៉ាងក្រៃលែង ។ ឥទ្ធិពលរបស់ព្រះ
នាងជំរុញព្រះពុទ្ធសាសនាឲ្យចាក់ឫសយ៉ាងរឹងមាំនិងមាន
ពន្លឺភ្លឺថ្លា ដូចពេជ្រពណ្ណរាយក្នុងព្រះរាជាណាចក្រកម្ពុជា
យើង ជាពិសេសញ៉ាំងសម័យអង្គរ ឲ្យក្លាយជាសម័យមួយ
ដ៏រុងរឿង ជាងស��័យណាទាំងអស់ ។ ស្នាមព្រហស្ថរបស់ព្រះនាង ស្ថិតនៅគង់វង្សរហូតដល់បច្ចុប្បន្នកាលនេះ ហើយមិនគ្រាន់តែបង្ហាញប្រាប់កូនខ្មែរអំពីហេតុការណ៍ ក្នុងសម័យនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផុសស្មារតីកម្ពុជបុត្រគ្រប់
រូប ឲ្យថែរក្សានិងលើកស្ទួយវប្បធម៌ជាតិយើងឲ្យបានថ្កុំថ្កើងរុងរឿង។






ឥលូវនេះ ទ្រង់គឺជា ទសបារមីមួយព្រះអង្គគង់នៅភ្នំ ៨ជ្រុង។