រឿងសូឡារបង្គោលភ្លើង! ខ្មែរចាញ់បោកប្រទេសចិន អស់រាប់រយលានដុល្លារ! ។ ហេតុអ្វី ខ្ញុំអះអាងដូច្នេះ? ចម្លើយ ខ្ញុំសូមលើកយក សូឡារបង្គោលភ្លើង ដែលមានតម្លៃ 50$ មកវិភាគបង្ហាញជូនពុកម៉ែបងប្អូនបានយល់!
១) សូឡារបង្គោលភ្លើងស្រុកខ្មែរ ភាគច្រើន មានអាយុមិនលើសពី ១ឆ្នាំកន្លះ ក៏ខូចទៅ ហើយជួលជុលប្រើមិនកើត។
២) សូឡារបង្គោលភ្លើង តម្លៃ 50$ ជាទូទៅ អំពូលពន្លឺតិចជាង ឬ ស្មើ១០វ៉ាត់ ម៉ោងប៉ុណ្ណោះ!
បើយើងប្រៀបធៀប អំពូល១០វ៉ាត់/ម៉ោង ដោយប្រើភ្លើងរដ្ឋវិញៈ មួយម៉ោងអស់ ១០វ៉ាត់ ហើយយើងបើកមួយយប់ទល់ភ្លឺ ម៉ោង ៦ល្ងាច ដល់ម៉ោង ៥ព្រឹកអូតូ ប្រើពេលអស់ ១១ម៉ោង គឺប្រើអស់ ១១x១០វ៉ាត់= ១១០វ៉ាត់ ។
បើយើងគិតតម្លៃភ្លើង ១ឆ្នាំកន្លះ ធៀបនឹង សូឡារបង្គោលភ្លើងខូចជួសជុលលែងកើត គឺស្មើនឹង
(110wx365ថ្ងៃx1.5ឆ្នាំ)/1000= 60225/1000=60គីឡូវ៉ាត់
ដោយតម្លៃ ១គីឡូវ៉ាត់ ៨០០៛
៦០គីឡូx800៛= 48000៛ = 12$ ប៉ុណ្ណោះ
12$ ថ្លៃបង់ភ្លើងរដ្ឋ ១ឆ្នាំកន្លះ ធៀបនឹង ថ្លៃសូឡារបង្គោលភ្លើង 50$ ១ឆ្នាំកន្លះខូច ជួសជុលលែងកើត។ បងប្អូនឃើញបងប្អូនខាតទេ? គឺខាតធំ! ខាតធំដោយមិនយល់បច្ចេកទេស ខាតធំដោយខ្វះចំណេះដឹង ខាតធំដោយខ្វះការវិភាគ!
ព្រោះសូឡារ បង្គោលភ្លើង ត្រូវបានតម្លើងរាប់លានបង្គោលទូទាំងប្រទេស តើប្រទេសយើងខាតអស់ប៉ុណ្ណា?? ?
សូឡារបង្គោលភ្លើង ប្រើចំណេញ ធៀបនឹងថ្លៃភ្លើងរដ្ឋ លុះត្រាតែ សូឡារបង្គោលភ្លើងហ្នឹង ប្រើបានលើសពី ៤ឆ្នាំមិនខូច! ហើយនៅពេលដែលខូចអាចជួសជុលបានរហូត ដល់ ៣០ឆ្នាំ! ទើបចាត់ទុកថាចំណេញ ទើបចាត់ទុកថាឆ្លាត!
បើប្រជាជនយើងល្ងង់ បរទេសនឹងបោកយើងទូទាំងប្រទេស ជារៀងរហូតតកូនតចៅ!

