គិតឲ្យរួចខ្លួន កុំគិតឲ្យទាល់ច្រក !
១- ឲ្យតែមានការព្យាយាម គង់នឹបានសំរេច ការព្យាយាមមិនដែលក្ររហូតទេ។
២- ក្នុងលោកនេះនៅមានគេលំបាកជាងយើងច្រើនណាស់ អញលំបាកយ៉ាងណាក៏នៅតែគ្រាន់ជាងសត្វដែលត្រូវគេធ្វើបាបតាមតែចិត្តរាល់ថ្ងៃដែរ។
៣- មានមិនដែលបីតំណ ក្រមិនដែលបីជំនាន់
៤- ការលំបាកគឺជាមេរៀនជីវិតដែលមនុស្សគ្រប់គ្នាត្រូវឆ្លងកាត់
៥- យកការលំបាកជាមេរៀនអប់រំចិត្ត បណ្តុះគំនិតបញ្ញាដើម្បីអភិវឌ្ឍខ្លួន
៦- មានមនុស្សល្បីៗជាច្រើនសុទ្ធតែធ្លាប់ជាប់គុក និងធ្លាប់ធ្លាក់ខ្លួនដើរសុំទានគេ។
៧- ការជាប់គុកគឺជាពេលវេលាដែលបានសំរាក ដើម្បីគិតនិងសរសេរ គុកមិនអាចដាក់ចិត្តមនុស្សបានទេ ជាប់គុកគឺជាសំណាងល្អជាងអ្នកឈឺដេកមួយកន្លែងឬអ្នកស្លាប់។
៨- ពេលទទួលការបាត់បង់ ឬ ទទួលការបំពានដែលមិនអាចតបតបានគួរគិតថា បើមានពៀរវេរាសូមឲ្យរួចគ្នាតែត្រឹមហ្នឹងចុះ។
៩- នេះពិតជាកំហុស ឬ ផលកម្មរបស់យើងមែន សមមុខនឹងទទួលហើយ។
១០ - មេរៀនមួយនេះដាច់ខាតត្រូវតែចងចាំ ដើម្បីកុំឲ្យមានកំហុសនៅថ្ងៃមុខទៀត។
១១- សេរីភាពចុងក្រោយរបស់មនុស្សគឺជាការគិត អញមិនត្រូវគិតឲ្យឈឺចាប់ខ្លួនឯងអត់ប្រយោជន័ឡើយ ។
ទាំងនេះគឺជាទិន្នន័យវិជ្ជមានខ្លះៗ ទុកសំរាប់ការពារកុំឲ្យមានការគិតខុស នៅពេលដែលជីវិតបានជួបវិបត្តិ ! ។

រូបដែលយើងមាន(សម្មតិសច្ចៈ) កើតពី កម្ម ចិត្ត ឧតុ អាហារ ដែលត្រាំដោយអាសវៈ៤មាន កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជាសវៈ ។
ផ្លូវរំលត់ទុក្ខមានតែយល់ច្បាស់ចតុរារិយសច្ចៈ (ទុក្ខ សមុទយ និរោធ មគ្គ) ដោយបដិបត្តិអដ្ឋង្គិកមគ្គប្រកបដោយសីល សមាធិ បញ្ញា។

