អំណាចតណ្ហា

L

 ចិត្តសាវាមិនមែនជារឿងចម្លែកក្នុងលោកនេះទេ ប៉ុន្តែវាបានកើតឡើងបន្ទាប់ពីការបានរួមរស់ជាមួយគ្នា មិនមែនទទេរៗប្រែជាដោះដៃបែបនេះទេ ឬមួយ គ្មានការស្រឡាញ់ពិតចំពោះនារីខាងដើមនោះទេ ? ធ្វើដូច្នោះគឺដើម្បីគ្រាន់តែដើរតាមប្រពៃណីមនុស្សតែប៉ុណ្ណោះ រួចហើយទើបមកពេញចិត្តអ្នកថ្មី ។ ឬមួយមានជំងឺផ្លូវចិត្តប្រភេទ Menea ដែលគិតរាយមាយមិនច្បាស់លាស់ ម្តងត្រង់នេះម្តងត្រង់នោះ ព្រោះវ័យចង់រៀបការបើជាមនុស្សមានស្មារតីធម្មតាគេមិនអាចធ្វើបែបនេះបានទេ សូមកុំភ្លេចទៅពិគ្រោះផ្នែកផ្លូវចិត្តអមផង ដើម្បីកុំឲ្យមានបាបកម្មទៅលើទឹកចិត្តស្មោះត្រង់របស់អ្នកដទៃមួយលើកជាពីរលើក ចាំព្យាបាលខ្លួនបានជាស្រួលបួលហើយ ចាំធ្វើការសម្រេចចិត្តជាថ្មី ។ កុំភ្លេចយកឯកសារបញ្ជាក់ពីពេទ្យទៅបង្ហាញនារីដែលស្រឡាញ់លើកទីមួយ ឲ្យនាងលើកលែងទោសឲ្យបើអាច ។ ហើយចំពោះនារីទីពីរវិញ តើដោះស្រាយជាមួយនាងយ៉ាងណា ? ត្រូវប្រាប់ការពិតដល់នាង ពីជំងឺខ្លួនឯង ដើម្បីឲ្យនាងសម្រេចចិត្តដោយខ្លួនឯងចុះ ។ ត្រូវមើលថែជំងឺខ្លួនឯងឲ្យបានល្អ កុំលុះក្រោមអំណាចតណ្ហាតទៅទៀត ។

Comments