ព្រះភិក្ខុសង្ឃ សម័យឥឡូវត្រូវការ វិហារល្អ កុដិល្អ មិនបានឃើញ គុណ របស់គល់ឈើ១០ យ៉ាងឡើយហើយតែង ប្រកូក ប្រកាសប្រមូលលុយៗ ធ្វើវិហារធ្វើកុដិ ស្គិមស្កៃ ។
១ គុណរបស់គល់ឈើ មិនត្រូវការ សាងសង់ មិនត្រូវការប្រមូលលុយ ដូចសាងកុដិ សាងវិហារ វត្ត។
២ គុណនៃ គល់ឈើមានតែកន្លែង ញយ បន្តិចជាគុណ ដែលព្រះភិក្ខុសង្ឃគង់នៅ ដោយស្រួល មិនខ្វល់ខ្វាយ ឆ្ងាយខ្លួន ។
៣ គល់ឈើ មិនខ្វល់ខ្វាយ រឿងបែបបាក់ ភ្លើងឆេះ មិនត្រូវការជួសជុល គល់ឈើធ្វើឲ្យនៅ ស្រណុកសុខសប្បាយ មិនមានបញ្ហាពេលក្រោយៗ ។
៤ គល់ឈើ មិនលាក់បាំង ទង្វើរ អាក្រក់ មិនបិទបាំងសេចក្តីខ្មាសអៀន ដោយទង្វើរអាក្រក់ មិនត្រូវគេសង្ស័យ ឬគេតេះដៀល ដោយប្រការណាមួយ បានឡើយ គល់ឈើ បើកចំហរ សេចក្តីបរិសុទ្ធ ឲ្យមនុស្សជ្រះថ្លា ។

