ក្នុងការរស់នៅប្រចាំថ្ងៃ មនុស្សរស់នៅជាមួយការគិតច្រើនជាងទង្វើ ព្រោះមនុស្សអាចសម្រាកផ្លូវកាយច្រើនជាងសម្រាកផ្លូវចិត្ត។ ប្រសិនបើការគិតរបស់យើងបានត្រឹមត្រូវ នាំឲ្យការនិយាយរបស់យើងបានត្រឹមត្រូវ។ ការគិតត្រូវនិងការនិយាយត្រូវនាំឲ្យទង្វើរបស់យើងបានត្រឹមត្រូវ និងទទួលបាន លទ្ធផលវិជ្ជមាន ប៉ុន្តែមនុស្សភាគច្រើនមិនសូវពូកែគិតទេ។ ដើម្បីឲ្យការគិតបានស៊ីជម្រៅ យើងត្រូវស្វែងយល់ពីកត្តារារាំងទាំងនេះម្តងមួយៗឲ្យបានច្បាស់ជាមុនសិន បន្ទាប់មកយើងគប្បីស្វែងរកវិធីយកឈ្នះឧបសគ្គដែលជារបាំងនីមួយៗ ដែលពាក់ព័ន្ធជាមួយនឹងខ្លួនយើងម្នាក់ៗ។ តើកត្តាអ្វីខ្លះដែលរារាំងមិនឲ្យយើងគិតពិចារណាស៊ីជម្រៅ? កត្តារារាំងមិនឲ្យយើងគិតបានស៊ីជម្រៅមានច្រើនចំណុចដូចខាងក្រោម៖
- ខ្សោយការអាន - ភាពលម្អៀង - ការរើសអើង - ការបំភាន់ខ្លួនឯង- ការចងចាំខ្លីៗ - ការគិតតាមអ្នកដទៃ - ការរងសម្ពាធពីក្រុមរបស់ខ្លួន - ការសម្តែងតាមអ្វីដែលគេកំណត់ - ការជាប់ជំពាក់នឹងទស្សនៈរបស់ខ្លួន - ការស្តីបន្ទោស - ចិត្តចង្អៀត - ការបិទចិត្ត - ការគិតបែបខ្លីៗ- ការមិនទុកចិត្តលើហេតុផល - ការគិតតាមកាលៈទេសៈ- ការគិតបែបបួងសួង - ការទុកមុខមាត់ឲ្យអ្នកដទៃ - ការទទួលយកឥតហេតុផល - ខ្វះព័ត៌មានដែលពាក់ព័ន្ធ- ការជឿលើកម្លាំងធម្មជាតិ - ការផ្តេកផ្តួលតាមអារម្មណ៍ខ្លាំង- ការគិតបែបខេត្តនិយម - ការគិតតែលើហេតុផលរបស់ខ្លួន- ការមិនទទួលស្គាល់ការណ៍ពិត - ការចងចាំដោយការទន្ទេញ- ភាពភ័យខ្លាចក្នុងការផ្លាស់ប្តូរ - ការជាប់ជំពាក់នឹងក្រុមរបស់ខ្លួន។


