គំនិតដែលគ្មានសតិនិងបញ្ញាចូលរួមបានត្រឹមតែបង្កើតទុក្ខសោកឲ្យខ្លួនឯងទេ។សម្រួមស្មារតីប្រកបដោយយោនិសោមនសិការ(ពិចារណាដោយឧបាយត្រូវទំនង)ការតាមដឹងការកំរើកនៃរាងកាយ ការតាមដឹងខ្យល់ដង្ហើម ការតាមមើលវេទនាកើតលើរាងកាយ ការតាមមើលចិត្តគិតនិងការពិចារណាធម៌សុទ្ធតែជាមធ្យោបាយនាំឲ្យកើតសតិបានទាំងអស់។ការមានសតិនាំឲ្យមានការប្រុងប្រយ័ត្ន ការប្រុងប្រយ័ត្ននាំឲ្យគ្មានកំហុស ការគ្មានកំហុសនាំឲ្យមានការងារល្អ ការងារល្អវាសាងអនាគតល្អឲ្យមកវិញ ។

