មានតែការប្រកាន់យកនូវការប្រតិបត្តិតាមគុណធម៌ចំពោះគ្រប់ទង្វើទាំងអស់របស់យើងប៉ុណ្ណោះ ដែលនឹងអាចធ្វើឲ្យយើងសម្រេចគោលបំណងពិតនៃ ជីវិតពោលគឺការទទួលបាននូវសុភមង្គលឬភាពអស្ចារ្យក្នុងជីវិត។ ការទទួលបាននូវបទពិសោធសប្បាយរីករាយ មិនមែនមានន័យថា ការទទួលបាននូវសុភមង្គលនោះទេ។ យោងតាមទស្សនៈរបស់អារីស្តូត មធ្យោបាយដើម្បីឆ្ពោះទៅកាន់សុភមង្គលក្នុងជីវិតគឺ ការរស់នៅដោយមានគុណធម៌ពេញមួយជីវិត។ មនុស្សរស់នៅដោយមានគុណធម៌ គឺជាមនុស្សដែលរស់នៅដោយប្រើប្រាស់ហេតុផលត្រឹមត្រូវ។ ទង្វើមួយដែលមានចេតនាចង់បានសុភមង្គលមិនមែនជាទង្វើប្រកបដោយគុណធម៌នោះទេ។ មនុស្សធ្វើទង្វើមួយប្រកបដោយគុណធម៌ លុះត្រាតែបំពេញគ្រប់លក្ខខណ្ឌរបស់គុណធម៌ និងតម្រូវការនៃគុណធម៌ ប៉ុន្តែប្រសិនបើអ្នកណាម្នាក់ធ្វើទង្វើណាមួយដែលចៃដន្យស្របទៅតាមលក្ខខណ្ឌរបស់គុណធម៌ ទង្វើរបស់អ្នកនោះប្រហែលជាទង្វើប្រកបដោយគុណធម៌ ប៉ុន្តែអ្នកនោះមិនមែនជាមនុស្សមានគុណធម៌នោះឡើយ។ ទ្រឹស្តីគុណធម៌កំណត់ថា ទង្វើមួយត្រឹមត្រូវប្រកបដោយគុណធម៌ គឺជាទង្វើដែលអ្នកមានគុណធម៌បានប្រកាន់យក និងប្រតិបត្តិ។
Comments
tinteang
ជួយហ្វូឡូវូតអោយខ្ញុំវិញផង

