សមាធិជាទស្សនៈវិជ្ជាអនុវត្តមួយបែប ដែលពិភពលោកបានកំណត់ថា គឺជារឿងសំខាន់សម្រាប់ជីវិតមនុស្ស ប៉ុន្តែរូបភាពភាសា ការអនុវត្តនិងការយល់ដឹងអាចខុសគ្នាពីប្រទេសមួយទៅប្រទេសមួយទៀត ។ អាញស្តាញបានពន្យល់ថា សមាធិគឺជាការអនុវត្តផ្សារភ្ជាប់ទំនាក់ទំនងនៃចក្រវាឡ( Connect to Universe ) ជាកិច្ចប្រតិបត្តិការដើម្បីបង្កើតបញ្ញាដ៏ពិសេស និងពង្រឹងកម្លាំងចិត្តវិញ្ញាណ (Spiritual force)។ គាត់បន្តទៀតថា សមាធិគឺជាការបង្វឹក Consciousness ឲ្យស្ងប់ ឲ្យវាសម្រាកដើម្បីទុកពេលឲ្យ Subconsciousness ធ្វើការម្តង(បកតិចិត្ត ឬ អភិញ្ញាចិត្ត) វាប្រមូលផ្តុំឋាមពលដោះស្រាយបញ្ហា ដែលមានជំនួយពីចក្រវាឡ( Cosmic consciousness ) បើអ្នកដោះស្រាយបញ្ហាដោយចិត្តរីករាយនោះអ្នកនឹងបានជួបភាពរលូន ផ្ទុយទៅវិញបើអ្នកដោះស្រាយដោយចិត្តក្តៅក្រហាយឬ សោកសង្រេងអ្នកនឹងបានជួបតែភាពស្មុគ្រស្មាញជាប់គាំងទៅមុខមិនរួច ថយក្រោយមិនរួចជាមិនខាន នេះជាច្បាប់ស្រូបទាញ ។ សមាធិក៏បានជួយសម្រាលការឈឺចាប់នៅពេលជិតស្លាប់ផងដែរ ព្រោះបានរំងាប់វេទនាដែលកើតឡើងនៅលើរាងកាយ (សិក្សានៅផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យមួយនៅសហរដ្ឋអាមេរិច) ។
-- « មនុស្សដែលធ្វើបាបមនុស្សគ្នាឯង មិនខុសពីសត្វឆ្កែខាំឆ្កែនោះឡើយ

