ស្នេហ៍ធ្លាក់លូទាំងព្រឹក ! ស្នេហ៍គ្រាតំបូងដូចគេមើលផ្កាយ ពេលការរួចហើយដូចចុះលូទឹកស្អុយព្រោះរវល់តែមើលផ្កាយទើបធ្លាក់លូកុំបន្ទោសគេ ធ្លាក់ម្តងខុសខ្លួនឯង ធ្លាក់២ដងខុសមកពីអ្នកធ្វើលូ ហា ហា ! ។កុំទុកចិត្តពេក កុំជឿពេក កុំស្រឡាញ់ពេក កុំស្អប់ពេក កុំសង្ឃឹមពេក ធ្វើអ្វីកុំពេក ព្រោះពាក្យពេកនេះវានាំឲ្យឈឺចាប់ពេកដែរ ! ។ ដោយសារតណ្ហាទើបជាប្រភពនៃចំណង ដោយសារតណ្ហាទើបអាចដោះលែងពីចំណង ជំនះលើតណ្ហាទាំងពីរគឺតាមរយះការកាត់បន្ថយនិងការកាត់ផ្តាច់នេះឯង។ពិភពលោកនេះទាំងមូលពោរពេញទៅដោយសាវតារវប្បធម៌ខុសគ្នា មនុស្សពីរនាក់គឺឋិតនៅក្នុងពិភពពីរផ្សេងគ្នាជានិច្ច ! ឆ្លងកាត់រឿងតែមួយដូចគ្នាតែមនុស្សទទួលបានបទពិសោធខុសគ្នា ហើយសុទ្ធតែមានមោទនភាពក្នុងដួងចិត្តរបស់ពួកគេទៀតផង(ឧបាទាន ទិដ្ឋិ មានះ) តែការក្លែងបន្លំ ការអំនួតគឺជាការបិទផ្លូវជីវិតនឹងធ្វើឲ្យរង្គោះរង្គើវប្បធម៌បុគ្គលបានទៀតផង ។ ដើម្បីឲ្យមនុស្សអាចរស់នៅជួបជុំគ្នាបាន ធម្មជាតិម៉្យាងដែលគេត្រូវប្រើគឺ សេចក្តីស្រឡាញ់និងការលើកលែងទោស ! ។

