ធម៌គួរអធិដ្ឋានឲ្យមានក្នុងចិត្តក្រោយពេលបានធ្វើអំពើល្អអ្វីមួយៈ
១-សូមឲ្យអាត្មាអញជាអ្នកមានបញ្ញា ក្នុងជាតិទៅមុខ។
២-សូមឲ្យអាត្មាអញបានជាមនុស្សត្រាស់ដឹងនូវសច្ចៈធម៌។
៣-សូមឲ្យអាត្មាអញជាមនុស្សអស់កំណាញ់ និងអស់អាសវៈធម៌ ។
៤-សូមឲ្យអាត្មាអញជាមនុស្សមានចិត្តស្ងប់ នឹងពាល់ត្រូវនិព្វានកុំបីខានឡើយ ! ។
=> ការស្វែងរកភាពគាប់ចិត្ត គឺជៀសមិនផុតពីការទាស់ចិត្ត ព្រោះលោកនេះគឺមិនមែនទុកសំរាប់តែយើងម្នាក់ឯងនោះទេ ! ។

