ការងារដែលមមាញឹកជាងគេ

L

ការងារដែលមមាញឹកជាងគេក្នុងជីវិតគឺការគិត គិតល្អ គិតអាក្រក់ គិតមានប្រយោជន៍ គិតអត់ប្រយោជន៍ គិតលោភ គិតខឹង គិតវង្វេងរាយមាយ ត្រូវដឹងទាន់ ដឹងហើយត្រូវចេះបង្វែរការគិត ឬ ត្រូវមានការពន្យល់អប់រំចិត្ត ដើម្បីបញ្ឈប់ការគិតមិនល្អ ។ សមាមាត្ររវាងរូបធាតុ អរូបធាតុ ត្រូវដឹង ការណាគួរគិត ការណាមិនគួរគិត មិនត្រូវធ្វើឲ្យកម្មវត្ថុដែលឥតប្រយោជន៍ ក្លាយជាបញ្ហាធំដុំក្នុងការគិត មិនត្រូវបង្កើតភាពរ៉ាំរ៉ៃក្នុងការគិត ដែលផ្ទុយពីអំពើដែលកំពុងធ្វើឡើយ។ ចិត្តមួយកើតឡើងត្រូវដឹង វារលត់ទៅត្រូវដឹង ចិត្តមួយដួងៗ កើតឡើងព្រោះមានហេតុបច្ច័យឲ្យវាកើត ចិត្តដួងមុនរលត់ទៅជាបច្ច័យដល់ចិត្តដួងក្រោយៗកើតបន្ត មិនមានសត្វបុគ្គលតួខ្លួន មានត្រឹមតែចិត្តកើតឡើង កើតហើយរលត់ទៅ កើតហើយរលត់ ៗ ជីវិតគឺជាតំណនៃសង្ខារធម៌ឬជាតំណនៃក្រសែចិត្ត មិនឋិតក្រោមអំណាច បង្គាប់បញ្ជាមិនបាន ដូច្នេះឯង !។

Comments