យល់ដឹងពីរឿងអ្វីមួយ

L

យល់ដឹងពីរឿងអ្វីមួយ គឺគេត្រូវសិក្សាពីវាឲ្យបានច្បាស់លាស់ កំហឹងនិងការយកឈ្នះកំហឹង វាគឺជារឿងតែមួយដូចគ្នា កំហឹងបានកើតឡើងព្រោះតែគេមិនទាន់មានពិសោធ ហើយត្រូវអវិជ្ជាបិទបាំងការពិត តាមពិតកំហឹងមិនមែនដើម្បីកំចាត់វាទេ ប៉ុន្តែដើម្បីទទួលស្គាល់ថាវាគឺជាផ្នែកមួយនៃជីវិត និងព្យាយាមប្រើប្រាស់វាក្នុងមធ្យោបាយវិជ្ជមាន នៅពេលដែលយើងបានយល់ដឹងពីវា វាក៏ក្លាយជាមិត្តរបស់យើង ហើយតាមថែរក្សាការពារយើងទល់ថ្ងៃស្លាប់បានទៀតផង ! កុំចេះតែបន្ទោសវា ! ។លោកនេះគ្មានអ្វីខុសអ្វីត្រូវពិតប្រាកដឡើយ ! តើហេតុអ្វីទៅ ? ព្រោះថា ត្រូវគឺទាល់តែមគ្គមានអង្គ៨ ហើយបានដល់ថ្នាក់សោតាទៀតផង បើគ្មានមគ្គមានអង្គ៨ទេ គឺសុទ្ធតែនៅខុសតែទាំងអស់គ្នាហ្នឹង ! ។ ខុសតិចខុសច្រើន គឺនៅតែខុសជាធម្មតា ! ព្រោះហេតុដូច្នោះ កុំពេលមើលឃើញកំហុសអ្នកដទៃសុទ្ធតែស្រែក ដល់កំហុសខ្លួនឯងវិញសំងំស្ងៀមត្រៀមចិត្តប្រើល្បិចលៃលកយកត្រូវឲ្យត្រាតែបាន បើមានអ្នកណាមកជជីករកឬសគល់ តាំងចិត្តគុំគួនសងសឹកគេភ្លាម នេះហើយមារយាទចិត្តដែលគ្មានការអប់រំនោះ ។

Comments