ឯកឧត្តម ម៉ៅ ធនិន មានកេរ្តិ៍ឈ្មោះល្បីរន្ទឺទូទាំងប្រទេសកម្ពុជា តាមរយៈសមត្ថភាពដឹកនាំដ៏ពូកែរបស់លោក ជាពិសេសនោះគឺការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋ នៅក្នុងខេត្តពោធិ៍សាត់ទាំងមូល ដែលជាភូមិសាស្ត្រលោកធ្លាប់គ្រប់គ្រងកាលពីមុន។ ថ្មីៗនេះ ឯកឧត្តម ក៏ត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់ ផ្ទេរភារកិច្ច ពីអភិបាលនៃគណៈភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាល នៃគណៈភិបាល ខេត្តកំពតផងដែរ គិតចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ តទៅ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិសាស្ត្រ ខេត្តកំពត នាំគ្នាអបអរសាទរ និង រំភើបក្រៃលែង ដោយសារតែកន្លងមក ធ្លាប់តែបានឃើញលោកអភិបាលខេត្ត ដោះស្រាយក្ដីជូនអ្នកខេត្តពោធិ៍សាត់តែពេលនេះបាន លាស់មកដោះស្រាយប.ញ្ហានានា ជូនប្រជារាស្ត្រក្នុងទឹកដីខេត្តកំពតវិញ គួរជាទីមោទកភាពក្រៃលែង។គួរឱ្យដឹងផងដែរថា អភិបាលខេត្តកំពតថ្មី រូបនេះត្រូវបានមហាជនខ្មែរស្គាល់ថាជាបុគ្គលពោរពេញដោយចំណេះវិជ្ជាដ៏ជ្រៅជ្រះ តែងដោះស្រាយទំនាស់គ្រប់ប.ញ្ហារាប់រយជំពូក មិនថាទំនាស់ដីធ្លីទំនាស់គ្រួសារ ការដណ្ដើមទ្រព្យដីធ្លី ផ្ទះសម្បែង គឺលោកអាចរកដំណោះស្រាយ ដ៏សមប្រកបគួរឱ្យកោតសរសើរ។
អ្វីដែលធ្វើឱ្យមហាជនពេញចិត្តបំផុតទៀតនោះគឺ ឯកឧត្ដម តែងបញ្ចប់ប.ញ្ហា ដោយមិនបន្សល់ទុកឱ្យភាគីណាម្នាក់ចាញ់ដោយទឹកភ្នែកនោះទេ គឺមានតែស្នាមញញឹមយល់ព្រមឯកភាពដោយរីករាយ ចំពោះដំណោះស្រាយនោះ។យ៉ាងណាមិញ ដោយសារតែគុណធម៌ ការដោះស្រាយទំនាស់ដោយមិនលម្អៀង ថែមទាំងបានផ្ដល់នូវឱវាទល្អៗកន្លងមក បានធ្វើឱ្យប្រជាជនពេញចិត្ត និង គោរពបំផុតចំពោះ ឯកឧត្ដម ម៉ៅ ធនិន រហូតដល់ប្រជាជនបានប្រៀបប្រដូចលោក ទៅនឹងព្រះមកប្រោសសត្វលោក ហើយខ្លះទៀតបានចាត់ទុកលោកដូចជាប៉ាវចិន ឬ តុលាការមុខដែក ប៉ាវ ជីងធាន ផងដែរ។

