ពន្យល់កូនពីការរស់នៅ

L

 កូនមនុស្សមិនមែនជាកូនដូង កូនស្លាដែលគ្រាន់តែស្រោចទឹកដាក់ជីរជាការស្រេចនោះទេ កូនមនុស្សចាំបាច់ត្រូវមានទេពកោសល្យជាច្រើនក្នុងការអប់រំ ។ សូមមើលទៅតាមវ័យ ដូចជាពេលរៀបគេងយប់គួរស្និទ្ធស្នាលជាមួយកូន និយាយពន្យល់កូនពីការរស់នៅ ពីមោទនភាពក្នុងគ្រួសារដែលសុទ្ធតែជាមនុស្សខ្លាំងដើម្បីឲ្យកូនមានមោទនភាពចំពោះពួជពង្សខ្លួនឯង ពន្យល់ពីផលវិបាកនៃការសេពគប់មិត្ត ត្រូវចេះរក្សាខ្លួនទុកដោយល្អប្រពៃបើកូនធំ និយាយពីផលប្រយោជន៍នៃចំណេះដឹង អប់រំជីវសាស្ត្រតាមភេទប្រុសស្រីរបស់កូន ។ កុំប្រើលុយទៅលើកូនដើម្បីទទួលបានសេចក្តីស្រឡាញ់ពីកូន ព្រោះទីបំផុតកូននឹងប្រើភាពពុតត្បុតបកត្រឡប់មកយើងវិញទេ ការប្រើលុយច្រើនហួសហេតុ គឺជាការធ្វើបាបកូនទៅវិញផងក៏មាន ។ ធ្វើជាគំរូដល់កូនក្នុងការធ្វើអំពើល្អផ្សេងៗ ក្នុងញាតិសន្តាន ក្នុងសង្គមជាដើម ចាំណា ! ខំអស់ក្បាច់ អស់ក្បួនហើយបើកូននៅតែមិនកើត ត្រូវចាំថា អាចជាកម្មខ្លួនឯងតបស្នង ឬ ជាពៀរដែលកូនមកតាមទូទាត់សាច់ប្រាក់និងតំណក់ទឹកភ្នែកជាមួយវាផងក៏មានដែរ ! ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កិច្ចជាឪពុកម្តាយគឺចប់ត្រឹមតែអំពើល្អ អហោសិកម្មគ្រប់យ៉ាងឲ្យដល់កូន ! ។

Comments