ជីវិតទោះបីជាត្រូវទទួលការប្រមាទមាក់ងាយយ៉ាងណា ក៏វាមិនចេះខូចគុណភាពរបស់វាដែរ គឺម្ចាស់ជីវិតទេដែលប្រើវាឲ្យខូចគុណភាពបាន ។ មនុស្សទូទៅគេមើលមិនឃើញការហត់នឿយរបស់យើងឡើយ , គេមើលមិនឃើញទុក្ខព្រួយនិងការឈឺចាប់របស់យើងទេ ប៉ុន្តែគេមើលឃើញយ៉ាងច្បាស់ពីកំហុសរបស់យើងតែប៉ុណ្ណោះ ! ។ ឆាកជីវិតនេះទោះត្រូវលំបាកយ៉ាងណាក៏ត្រូវតែសូ៌ទ្រាំ ! ទ្រាំដោយសេចក្តីល្អ មិនមែនលាយឡំដោយការប្រមាទនោះទេ ។ យើងមានការយល់ឃើញដូចម្តេច អ្នកដទៃក៏គេមានការយល់ឃើញរបស់គេដែរ កុំចេះតែគិតថា ការយល់ឃើញរបស់ខ្លួនត្រូវ ឯការយល់ឃើញរបស់អ្នកដទៃគឺខុស ហើយជាន់ឈ្លីរការយល់ឃើញរបស់អ្នកដទៃឲ្យសោះ ធ្វើបែបនេះគឺបានត្រឹមតែបង្ហាញពីភាពលីលារបស់ខ្លួនតែប៉ុណ្ណោះ ! ! !។
មេត្តាករុណានិងបញ្ញាគឺជាខ្លឹមសារពិតនៃសាសនាព្រះពុទ្ធ មេត្តាដែលគ្មានបញ្ញាអាចក្លាយជាល្ងង់ បញ្ញាដែលគ្មានមេត្តាអាចក្លាយជាអំពើឃោរឃៅ ! ។

