ការមិនរំជួលចិត្ត ទៅនឹងហេតុការណ៍ខាងក្រៅ គឺជាភាពប៉ិនប្រសប់ ភាពឆ្លាតវាងវៃរបស់មនុស្សម្នាក់ៗ។ធម្មជាតិណាញ៉ាំងចិត្តមិនឲ្យរំជួលញាប់ញ័រ ធម្មជាតិនោះហៅថាបញ្ញា វាគឺជាការយល់ត្រូវ ត្រិះរិះត្រូវនេះឯង។ របស់ខាងក្រៅក៏មិនទៀង របស់ខាងក្នុងក៏មិនទៀង តើចាំបាច់រំជួលចិត្តទៅនឹងអ្វី?(បញ្ញា) អ្វីដែលអាចធ្វើបានគឺត្រូវតែធ្វើ តែមិនជាប់ជំពាក់(បញ្ញា)។

