ការបានជាឪពុកម្តាយនិងកូនជាមួយគ្នា

L

ហេតុអីមនុស្សភ្លោះពីរភេទដូចគ្នា មុខដូចគ្នាបេះបិទ កើតក្នុងថ្ងៃតែមួយឬម៉ោងតែមួយ(ប្រពោធនកម្មឬវះ)ប៉ុន្តែមានសុខទុក្ខខុសគ្នា ?
១- តាមវិទ្យាសាស្ត្រៈ មកពីការបង្កាត់ហ្សែន ទទួលបានហ្សែនខុសគ្នា ទើបបញ្ញាស្មារតីខុសគ្នា បានសុខទុក្ខខុសគ្នា ។
២- តាមពុទ្ធសាសនាៈ គឺទាក់ទងនឹងផលកម្មដែលកប់នៅក្នុងចិត្ត ព្រះពុទ្ធត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ! នៅពេលមាតាបិតារួមសង្វាសមួយ មាតាជាមនុស្សមានលោហិតរដូវទៀងទាត់១ នឹងមានសត្វចូលទៅចាប់កំណើតបាន១(វិមាត្រចិត្តសុីគ្នា មានហេតុជាមួយគ្នា) មានធាតុផ្សំបីយ៉ាងនេះទើបមានការតាំងឡើងនៃគភ៌ ហើយផលកម្មនៃអ្នកទាំងបីសុីគ្នាណាស់ទើបនៅជាមួយគ្នាបាន ។ ការបានជាឪពុកម្តាយនិងកូនជាមួយគ្នា សុទ្ធតែមានកម្មធ្លាប់បានអាស្រ័យជាមួយគ្នាពីអតីតជាតិ កុំបាច់ឈឺចាប់តូចចិត្តអាក់អន់ជាមួយគ្នាអី ខំថែទាំគ្នាបញ្ចប់សង្សារវដ្តវិញទៅប្រសើរជាង ។

Comments